រោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥ មេហ្គាវ៉ាត់នៅឧត្តរមានជ័យសម្រេចបាន ៦០% ហើយ

រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង៦០%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២១។ នេះបើយោងតាមលោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០។

លោក ភុន ឡែន បានប្រាប់វិទ្យុជាតិកម្ពុជាថា រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ខេត្តឧត្តរមានជ័យ ដែលមានអនុភាព ២៦៥ មេហ្គាវ៉ាត់ សម្រេចបានជាង ៦០% ហើយ ខណៈអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់ និងពន្លឿនការសាងសង់ ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២១។

លោកបានបន្តថា តាមផែនការគម្រោងនេះនឹងដាក់ឱ្យដំណើរការជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ នៅចុងឆ្នាំ២០២១ អនុភាព ១៣០ មេហ្គាវ៉ាត់ និងដំណាក់កាលទី២ ចុងនៅឆ្នាំ២០២២ អនុភាព ២៦៥ មេហ្គាវ៉ាត់។

ក្រោយបញ្ចប់ការសាងសង់រួចរាល់ រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣០០០ កាល់ឡូរី ដែលអាចផ្តល់ថាមពលអគ្គិសនីគ្រប់ដណ្តប់ទាំងខេត្តឧត្តរមានជ័យ និងសៀមរាប។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានអានុភាព ២៦៥ មេហ្កាវ៉ាត់នេះជាការវិនិយោគ ដោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ដែលទើបនឹងត្រូវបានរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុននេះវិនិយោគ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ។ (អានបន្ថែម និងបន្ថែម)

ទាក់ទិននឹងរោងចក្រធ្យូងថ្មនេះដែរ ក្រុមហ៊ុនប្រេនធំៗមួយចំនួនបានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមរបាយការណ៍របស់សារព័ត៌មានកាលពីថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]