រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មនៅឧត្តរមានជ័យសម្រេចបាន៥០%ហើយ

រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់រួចប្រមាណ៥០%ហើយ និងគ្រោងសម្រចឲ្យរួចរាល់នៅឆ្នាំ២០២១។

នេះបើយោងតាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដឧត្ដរមានជ័យ» កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

ឯកឧត្តមបានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្មនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ខណៈពេលបច្ចុប្បន្ននៅទីតាំងនេះគេកំពុងរៀបចំដាក់បង្គោលអគ្គិសនីបណ្ដើរៗដែលគិតជាការសាងសង់គឺសម្រេចបានប្រមាណពី៥០% ទៅ៦០% ហើយ។

ឯកឧត្តមបានបន្ថែមថា៖ «សក្តានុពលនេះបានជួយខេត្តឧត្តរមានជ័យអន្លង់វែង ហើយនិងស្រុកត្រពាំងប្រាសាទ។ ពីទីរួមខេត្តឧត្តរមានជ័យទៅស្រុកទាំងពីរនោះ ចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រ ទៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ។ សក្តានុពលយើងមានបីស្រុកនៅក្រុងមួយស្រុកពីរនេះនៅជុំ បន្ទាយអំពិល ចុងកាល សំរោងនិងទីរួមខេត្ត ពីសំរោងទៅអន្លង់វែងដល់ត្រពាំងប្រាសាទប្រហែល១២០ គីឡូម៉ែត្រ។»

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានអានុភាព ២៦៥ មេហ្កាវ៉ាត់នេះជាការវិនិយោគ ដោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ដែលទើបនឹងត្រូវបានរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុននេះវិនិយោគ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ និង JICA ចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវជាតិលេខ៥ និងពង្រឹងគុណភាពសំណង់

ឯកឧត្តម ប៉េង ពោធិ៍នា ចង្អុលបង្ហាញឱ្យក្រុមការងារបច្ចេកទេ […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

កម្ពុជា-ចិន ចុះព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន ហ្វូណ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]