ភាពខុសគ្នានៃតម្លៃខុនដូចាស់ និងខុនដូថ្មី

អតិថិជនបរទេសដែលទិញខុនដូនៅភ្នំពេញមានការភ្ញាក់ផ្អើលចំពោះតម្លៃនៃគម្រោងអគារខុនដូទើបចាប់ផ្តើមថ្មីៗ មានតម្លៃខុសគ្នាខ្លាំងជាងអគារខុនដូដែលបានសាងសង់រួចរាល់កាលពីបី ឬប្រាំឆ្នាំមុនដែលស្ថិតនៅលើទីតាំងតែមួយ។

គម្រោងខុនដូនៅភ្នំពេញ មិនមែនមានតែទីតាំងល្អដែលធ្វើឲ្យតម្លៃកើនឡើងនោះទេ នៅមានកត្តាសំខាន់ៗមួយចំនួនទៀតដូចជាអាយុកាល ការរចនា ព័ត៌មានលម្អិតនៃអគារ និងបៀបនៃការគ្រប់គ្រង និងថែរក្សានៃអគារនោះផងដែរ។

ជាឧទារហណ៍ អគារខុនដូ De Castle ស្ថិតនៅក្នុងតំបន់បឹងកេងកង១​ ដែលធ្លាប់ជាអគារខុនដូដែលមានគុណភាពល្អជាងគេនៅភ្នំពេញ ហើយអាចលក់ក្នុងតម្លៃ ២.០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ក៏ប៉ុន្តែ នៅពេលដែលអគារខុសដូខ្ពស់ៗជាច្រើន ដែលទើបតែបើកដំណើរការនាពេលថ្មីៗ ស្ថិតនៅបឹងកេងកង១ តួយ៉ាងដូចជាអគារខុនដូ Platinium Bay អាចលក់បានប្រមាណជាង ២.៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ បើនិយាយពីទីតាំងនៅកោះពេជ្រឯណោះវិញ តម្លៃមធ្យមចំពោះខុនដូមួយចំនួនមានតម្លៃចន្លោះពី ៣.០០០ ទៅ ៣.៥០០ ដុល្លារអាមេរិកកក្នុងមួយម៉ែត្រការ៉េ។

មានហេតុផលមួយចំនួន ចំពោះគម្លាតនៃតម្លៃរវាងអគារខុនដូចាស់ និងអគារខុនដូថ្មី។ ទី១ ដោយសារតែចំណង់ចំណូលចិត្តរបស់អ្នកទិញ ដែលមានគម្រោងអចលនទ្រព្យជាច្រើនក្នុងការជ្រើសរើស។ ស្រដៀងទៅនឹងស្ថានភាពក្នុងប្រទេសថៃដែរ អ្នកទិញអចលនទ្រព្យនៅកម្ពុជា មានភាពស្ទាក់ស្ទើរចំពោះអចលនទ្រព្យណាដែលមានអ្នកកាន់កាប់ពីមុន ហើយផ្នត់គំនិតនេះនៅតែបន្តដោយមិនមានការផ្លាស់ប្តូរ ហើយរហូតមកដល់បច្ចុប្បន្ន អតិថិជនក្នុងស្រុកតិចតួចណាស់ ដែលសម្រេចចិត្តទិញបន្ទប់ខុនដូ ​ ដែលមានអ្នកកាន់កាប់ពីមុន។ នៅក្នុងទីផ្សារខុនដូ មានបន្ទប់នៃខុនដូតិចតូចប៉ុណ្ណោះ ដែលលក់ដោយអតិថិជនជាបុគ្គលក្រោយពីគម្រោងនោះសាងសង់រួច។ នៅកម្ពុជា មានអតិថិជនជាច្រើនដែលយល់ព្រមក្នុងការទិញអំឡុងពេលគម្រោងកំពុងសាងសង់ និងមុនគម្រោងមិនទាន់សាងសង់ ហើយអ្នកទិញមួយចំនួនទៀត ចូលចិត្តទិញអចលនទ្រព្យបន្ទាប់ពីគម្រោងសាងសង់រួច រឺក៏លក់ចេញវិញមុនគម្រោងបញ្ចប់ការសាងសង់។

“បើសិនជាតម្លៃនៃយូនីតខុនដូថ្មីលើសពី ៥០ភាគរយនៃតម្លៃយូនីតខុនដូចាស់ ខ្ញុំនឹងទិញយូនីតខុនដូចាស់់វិញ។ ប៉ុន្តែ បើសិនជាតម្លៃនោះលើសត្រឹមតែ ២០ ទៅ៣០ភាគរយ នៃតម្លៃខុនដូចាស់ ខ្ញុំសុខចិត្តជ្រើសរើសយូនីតខុនដូថ្មីវិញ”។ នេះបើតាមប្រសាសន៍របស់លោក ចាន់​ ម្លប់សុខា​ នៃក្រុមហ៊ុនមេធាវីសុខា។

យ៉ាងណាមិញលោក​ ងួន​ ឆាយលាង​ CEO នៃក្រុមហ៊ុន​ Ratanaka Realty មានទស្សន:ផ្សេងគ្នាចំពោះការទិញយូនីតខុនដូចាស់។ លោកថា៖ “ខ្ញុំនឹងមិនទិញខុនដូចាស់ទេ បើទោះជាតម្លៃវាថោកជាងក៏ដោយ មូលហេតុដោយសារតែតម្លៃនៃការរ៉ាប់រងលើការថែទាំនឹងកើនឡើងខ្ពស់នាពេលអនាគត ដែលខ្ញុំមិនចង់ចំណាយលើវា”។

ម្យ៉ាងវិញទៀត​ តម្លៃដីនៅភ្នំពេញដែលមានទីតាំងល្អនៅតែបន្តកើនឡើង ហើយកើនឡើងខ្ពស់ខ្លាំងដោយគ្មានសញ្ញាធា្លក់ចុះ។ ទីតាំងនៃតំបន់អភិវឌ្ឍលំនៅឋានកាន់តែខ្សត់ខ្សោយទៅៗ ជាពិសេសនៅក្នុងតំបន់បឹងកេងកង១ កោះពេជ្រ និងវត្តភ្នំ។​ ការកើនឡើងនៃតម្លៃដី​ ប្រសើរជាងការកើនឡើងតម្លៃក្នុងការសាងសង់ រឺហេតុផលដ៏ធំមួយទៀតគឺកម្រិតនៃប្រាក់ចំណូលរបស់អ្នកអភិវឌ្ឍន៍ ដែលធ្វើឲ្យតម្លៃនៃអគារខុនដូទើបតែចាប់ផ្តើមថ្មីៗមានការកើនឡើង។

នៅមានហេតុផលផ្សេងទៀតដែលធ្វើឲ្យប្រភេទអចលនទ្រព្យចាស់ៗ​ មិនសូវមានប្រជាប្រិយភាព ហើយលក់បានក្នុងតម្លៃទាប ជាពិសេសគឺផ្ទះសម្រាប់ធ្វើអាជីវកម្ម (shop house)។ ជាឧទាហរណ៍ បញ្ហានៃការរចនា ការរៀបចំប្លង់មិនបានគ្រប់ជ្រុងជ្រោយ សសរស្តម្ភនៅកណ្តាលបន្ទប់ធ្វើឲ្យមិនមានចន្លោះគ្រប់គ្រាន់ ដែលធ្វើឲ្យអ្នកទិញមានចិត្តរារែក។ ចំណុចអវិជ្ជមានផ្សេងទៀត ចំពោះអគារចាស់ ​និងអគារថ្មី​ ចំពោះអគារចាស់មានកម្ពស់ពិដានស្តើង ពោលគឺអគារខ្លះមានកម្ពស់ពិដានទាប ២,២ ទៅ ២,៥ម៉ែត្រ​ ខណៈដែលភាគច្រើននៃអគារខុនដូដែលទើបតែបើកដំណើរការថ្មីៗ និងប្រភេទផ្ទះអាជីវកម្មមានកម្រាស់ពិដាន ៣ម៉ែត្រ ឬខ្ពស់ខ្ពស់ជាងនេះ។​

ដោយសាតែតម្លៃនៃគម្រោងអភិវឌ្ឍលំនៅលឋានថ្មីៗបន្តកើនឡើង ខណៈដែលតម្លៃដីក៏កើនឡើងដែរ ហេតុដូច្នេះហើយតម្លៃនៃការអភិវឌ្ឍលំនៅឋានថ្មីៗស្ថិតនៅទីតាំងល្អ ហាក់មានភាគរយតិចតួចណាស់ដែលថាតម្លៃនឹងថយចុះ។ អគារដែលស្ថិតលើទីតាំងល្អ មានការរចនាល្អដោយមានផ្លូវចេញចូលស្រួល មានការរៀបចំប្លង់បានត្រឹមត្រូវ ហើយមានការគ្រប់គ្រងល្អ ទើបអាចទាក់ទាញអ្នកទិញបាន។ ចំពោះអគារដែលមិនមានចំណុចខាងលើនេះមានតម្លៃកើនឡើងតិចតួចណាស់ ហើយតម្រូវការក៏ទាបដែរ។

យ៉ាងណាក៏ដោយ វាពិតជាមិនអាចទៅរួចក្នុងការបង្កើនតម្លៃចំពោះអគារដែលមានអាយុកាលជាង២០ឆ្នាំ។ ភាពទាក់ទាញ​និងលទ្ធភាពនៃតម្លៃកើនឡើងសម្រាប់អគារចាស់ៗ គឺត្រូវពឹងផ្អែកលើកត្តាមួយចំនួនដូចជា ការរចនា និងការថែទាំជាដើម។

ពេលដែលនិយាយពីការអភិវឌ្ឍន៍ ភ្នំពេញជាទីផ្សារសេរី។ ក៏ប៉ុន្តែ កង្វះខាតនៃច្បាប់ក្នុងការគ្រប់គ្រង និងបទបញ្ញតិ្តផ្សេងៗធ្វើឲ្យបញ្ហាដូចពេលបច្ចុប្បន្នអីចឹង ហេតុដូច្នេះហើយ អាជ្ញាធរគួរតែគ្រប់គ្រងនូវប្រភេទអចលនទ្រព្យណាដែលអាចសាងសង់បាននៃការកំណត់ទំហំដី និងការកំណត់ទំហំនៃការសាងសង់អចលនទ្រព្យនោះ។ បណ្តាទីក្រុងមួយចំនួនដូចជា ទីក្រុងហុងកុង សិង្ហបុរី មានការគ្រប់គ្រងយ៉ាងហ្មត់ចត់ចំពោះទីផ្សារអចលនទ្រព្យនេះ ដែលរដ្ឋាភិបាលបានព្យាយមគ្រប់គ្រងតម្លៃអចលនទ្រព្យដោយការគ្រប់គ្រងលើការផ្គត់ផ្គង់ បើទោះជាមានបទបញ្ញត្តិច្បាប់ក្នុងការគ្រប់គ្រងកំណត់ដីធ្លី និងការគ្រប់នៃការសាងសង់។

ទីក្រុងភ្នំពេញ មានការសាងសង់លំនៅឋានច្រើនជាងទីក្រុងបាងកកក្នុងឆ្នាំ២០១៦ ដែលជាទីក្រុងមានមនុស្សរស់នៅជាង​១០លាននាក់។ ​បន្ទាប់ពីរឹតបន្តឹងលើការផ្គត់ផ្គត់ ធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើង ដែលធ្វើឲ្យភាពខុសគ្នារវាងតម្លៃខុនដូចាស់ និងខុនដូថ្មីថយមកដល់ចំណុចអប្បបរមា។

ជារួម នៅពេលដែលខុនដូចាស់ និងខុនដូថ្មីមានគម្លាតនៃតម្លៃខុសគ្នាឆ្ញាយ ទើបធ្វើឲ្យអ្នកទិញមកមើលលើការទិញខុនដូចាស់៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!

នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី  និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ពួកគេ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះដល់ ១៧,៩% នៅក្នុងខែកុម្ភៈ ២០២៤ ពីកម្រិតខ្ពស់បំផុតគឺ ២២% ក្នុងខែមេសា ឆ្នាំ ២០២១  ដែលតំណាងឱ្យការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងអាចរាប់ថាជាតួលេខធំបំផុតមិនធ្លាប់មានក្នុងរវាងពេលជាង ២ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមប្រភពពី Asia.nikkei.com ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤។ ការថយចុះនៃការនាំចេញពីបណ្តាប្រទេសតំបន់អាស៊ីទៅកាន់ប្រទេសចិន ត្រូវបានសន្មតថា មានកត្តាចម្បងធំៗពីរ៖ (១) ការធ្វើពិពិធកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅឆ្ងាយពីប្រទេសចិន ដែលជំរុញដោយការបន្តដាក់សម្ពាធរបស់សហរដ្ឋអាមេរិកឱ្យមានការកាត់ផ្តាច់ និង (២) ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន ជាពិសេសពីវិស័យអចលនទ្រព្យរបស់ចិន ចំពេលស្ថានភាពទីផ្សារកំពុងជួបវិបត្តិរកផ្លូវងើបមិនរួចអស់រយៈកាលដ៏យូរ។ ទោះបីជាមាននិន្នាការផ្លាស់ប្តូរចរន្តនៃការនាំចេញសឹងតែទូទាំងទ្វីបអាស៊ីយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្លែកអីតែប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានលេចចេញជាករណីលើកលែងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញផលិតផលកែច្នៃរបស់វៀតណាមទៅកាន់ប្រទេសចិន បែរជាមានការកើនឡើងគួរកត់សម្គាល់ ហើយបើងាកទៅមើលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងបង្កើនការនាំចេញផលិតផលនីកែល ដែក និងដែកថែបទៅកាន់ប្រទេសចិនដែរ។ ប៉ុន្តែកំណើននៃការនាំចេញទៅចិននេះ អាចថាមានការជំរុញដោយសារមានការវិនិយោគរបស់ចិនយ៉ាងច្រើននៅក្នុងយុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្មរបស់ទីក្រុងហ្សាកាតា ដើម្បីងាកចេញពីការពឹងផ្អែកតែលើការនាំចេញរ៉ែឆៅតែមួយមុខប៉ុណ្ណោះ។ […]

២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េសម្រេចបាន $៧៥១លាន ខណៈឆ្នាំនេះ ភាគីទាំងពីរសម្រេចចុះអនុស្សរណៈបន្ថែម៦ទៀត

ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េ សម្រេចបានប្រមាណ ៧៥១លានដុល្លារ ខណៈថ្មីនេះភាគីទាំងពីរបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទីទី១៦ ខែឧស​ភា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ ឯកសារដែលត្រូវចុះអនុស្សរណៈទាំង៦ នោះមានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង​ ​រវាង ​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

ផ្សារអន្តរជាតិបោះដុំបន្លែធំបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន​-អន្តរជាតិ​ ឬផ្សារដើមគរថ្មី ស្ថិតនៅសង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ លើផ្ទៃដី ២០ហិក​តា​​ នៃដីបឹងតាមោក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធខាងលើនេះ មានការចូលរួមជាអធិបតីពី​​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ និង​ឯកឧត្ដម​ វ៉ាង​ វិន​ធាន​ អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោងផ្សារដើមគរថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀលអ៊ីស្តេត អ៊ិនវេសម៉ិន ឯ.ក ដែលបានអភិវឌ្ឍសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ចំណតរថយន្ត ឃ្លាំង និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់។ ទន្ទឹមនឹងនេះដែរ ផ្សារដើមគរថ្មីនេះ នឹងអនុញ្ញាតឱ្យអាជីវក ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ តំបន់ជុំវិញផ្សារដើមគរចាស់ ទៅលក់ដូរនៅបឹងតាមោកវិញ ទៅតាមតម្លៃជួលសមរម្យ។ គួររំលឹកថា កន្លងមកអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យសិក្សារៀបចំបង្កើតផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្តបន្ថែមទៀត ដើម្បីជួយដល់កសិកផលរបស់កសិករ ។ (អានបន្ថែម) - Video Advertisement […]

ហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់

បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ​ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។​ បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។ បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ […]