សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។

បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay នេះ មានកំពស់ ៣៦ ជាន់ និងមានបន្ទប់ ៣២២ បន្ទប់។ សណ្ឋាគារក៏មានសេវាកម្មផ្សេងៗទៀត ដូចជា ទាំងអាងហែលទឹកដែលអាចមើលឃើញទេសភាពសមុទ្រ កន្លែងហាត់ប្រាណ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & Resorts ប្រចាំអាស៊ីអាស៊ីប៉ាស៊ីហ្វិកសណ្ឋាគារ បាននិយាយថា៖ «យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានឈានជើងចូលមកទីផ្សារប្រទេសកម្ពុជា ហើយខេត្តព្រះសីហនុគឺជាទីតាំងសក្ដានុពលមួយ»។

លោកបានបន្ថែមថា៖«យើងរំពឹងថានឹងមានការបើកសណ្ឋាគារ និងរីសតជាង ១០០ កន្លែងទៀតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Wyndham Hotels & Resorts គឺក្រុមហ៊ុនសម្ព័ន្ធសណ្ឋាគារធំជាងមួយនៅលើពិភពលោក និងជាអ្នកផ្តល់សេវាកម្មគ្រប់គ្រងសណ្ឋាគារសរុបជា ៨៩០០ កន្លែង នៅទូទាំង ៩៥ ប្រទេសលើពិភពលោក។ ដោយឡែក ចំពោះសណ្ឋាគារ Howard Johnson Plaza by Wyndham វិញ គឺមានរហូតដល់ទៅ ៣២០ ទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Clement Yang បានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្រុមហ៊ុន នឹងសហការជាមួយក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។ ក្រៅពីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនក៏មានបំណងក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ។ ជាការឆ្លើយតប លោក ស៊ុន […]

២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកូរ៉េ $២៦,២១លាន កើន ២០៤៨%

សាធារណរដ្ឋកូរ៉េគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ខណៈក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតដល់ ២០៤៨ភារយ បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាងសម្តេចហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៨។ គួរបញ្ជាក់ទៀតថា សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ […]

រយៈពេល៦ខែក្នុងអាណត្តិរដ្ឋាភិបាលថ្មី, កម្ពុជាបានធ្វើការនាំចេញជិត ១២ពាន់លានដុល្លារ

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មលើការនាំចេញរបស់កម្ពុជាមានទំហំ ១១,៨ពាន់លានដុល្លារ កើនឡើង ១៦,៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានាពេលកន្លងមក។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចបានថ្លែងបន្ថែមថា ចំពោះរយៈពេលដូចគ្នាពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រៀបធៀបនឹងរយៈពេល ៦ខែចុងក្រោយនេះ មានការកើនជាង ១៦០០លានដុល្លារ ស្មើនឹង ១៦,៥៧%។ ជាមួយគ្នានេះដែរ បើគិតតែរយៈពេល ០២ខែ ដើមឆ្នាំ២០២៤ វិញ កម្ពុជាមានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៨ពាន់លានដុល្លារ កើនជិត ២០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះដែរ​ ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា គឺចិន បន្ទាប់មកវៀតណាម និងសហរដ្ឋអាមេរិក​ ដែលមានរហូតដល់ទៅ ២,១ពាន់លានដុល្លារ កើនឡើង ២៩%។ (អានបន្ថែម) អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ រយៈពេល៦ខែនៃអាណត្តិទី៧នេះ រដ្ឋាភិបាលថ្មីបានទាក់ទាញ គម្រោងពង្រីកវិនិយោគ […]

រយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%

នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។ អត្រា​លក់​អចលន​ទ្រព្យប្រភេទអគារ ​បាន​ធ្លាក់​ចុះ ២០,៥%  ក្នុង​ខែ​មករា​ដល់​ខែ​កុម្ភៈ ធៀប​នឹង​ការ​ធ្លាក់​ចុះ ២៣% ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន។ តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។ លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច […]