ក្រុមហ៊ុនដឹកប្រេងរត់ថា កម្ពុជាចោទខ្លួនថា«លួច»ប្រេង ដោយគ្មានមូលដ្ឋាន

ក្រុមហ៊ុន World Tankers Management (WTM) ដែលជាក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា កាលពីថ្ងៃទី ២៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការចោទប្រកាន់របស់កម្ពុជា ពីការលួចប្រេងនេះ គឺគ្មានមូលដ្ឋាន ហើយបើតាមច្បាប់ កប៉ាល់របស់ខ្លួនគ្មានកាតព្វកិច្ចត្រូវវិលត្រឡប់មកកម្ពុជាវិញតាមការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាឡើយ។

សេចក្តីថ្លែងការណ៍នេះត្រូវបានរាយការណ៍ដោយ Nikkei Asia នៅថ្ងៃទី ២៨ ខែកញ្ញា ដោយក្រុមហ៊ុនបន្តថា បច្ចុប្បន្នសំណុំរឿងកាត់ក្ដីថាតើអ្នកណាជាម្ចាស់ប្រេងមិនទាន់សម្រេចនៅឡើយទេ ហើយ KrisEnergy ដែលជាក្រុមហ៊ុនជួលឱ្យខ្លួនដឹកប្រេងឱ្យ ក៏មិនបានប្រាប់ថាត្រូវតែប្រគល់ប្រេងឱ្យទៅកម្ពុជានោះឡើយ ព្រោះកម្មសិទ្ធិនៃប្រេងគឺនៅមានភាពមិនច្បាស់លាស់។

WTM ក៏បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្តល់ភស្តុតាងណាមួយ ដែលគ្រាំទ្រការអះអាងរបស់ខ្លួនថាខ្លួនជាម្ចាស់ប្រេង លើកប៉ាល់នេះដែរ។

ដូច្នេះ នាវាគឺត្រូវតែចាកចេញពីអណ្តូងប្រេងអប្សរា ព្រោះក្រុមហ៊ុន KrisEnergy មានបញ្ហាក្ស័យទុន ហើយគ្មានសមត្ថភាពបង់ថ្លៃឈ្នួលបន្តឱ្យខ្លួន។

ក្រុមហ៊ុន WTM បញ្ជាក់ទៀតថា ៖«កិច្ចសន្យាជួល ត្រូវបានបញ្ចប់ ដោយសារការរំលោភលើកិច្ចសន្យារបស់អ្នកជួល[KrisEngergy]។ ដូច្នេះ បើតាមច្បាប់ កប៉ាល់នេះ មិនមានកាពត្វកិច្ចអ្វីត្រូវត្រឡប់ទៅតំបន់អប្សរាវិញដែរ»។

ក្រុមហ៊ុន បន្ថែមថា៖ «ក្រុមហ៊ុនមិនមានបំណងចង់បាន ឬធ្វើអ្វីទៅលើប្រេងឆៅដែលស្តុកលើកប៉ាល់របស់ខ្លួនឡើយ ដោយខ្លួននឹងផ្ទេរប្រេងទាំងនេះចេញ នៅពេលម្ចាស់កម្មសិទ្ធប្រេងឆៅនេះត្រូវបានកំណត់ ហើយកិច្ចព្រមព្រៀងបង់ប្រាក់ជំពាក់ថ្លៃជួលត្រូវទូទាត់» ។

ក្រៅពីបដិសេធការចោទប្រកាន់របស់កម្ពុជា ក្រុមហ៊ុននេះក៏បានចោទប្រកាន់អាជ្ញាធរឥណ្ឌូនេស៊ីថាបានរំលោភសិទ្ធិមនុស្សលើក្រុមនាវិក ក្នុងការសួរចម្លើយ។

WTM បានបញ្ជាក់ថាប្រទេសកម្ពុជាបានប្រើការស្នើសុំជំនួយដល់ប្រទេសឥណ្ឌូនេស៊ីដើម្បីបង្ខិតបង្ខំឱ្យខ្លួនទទួលយកការទាមទាររបស់ពួកគេដោយគ្មានភស្តុតាង ឬការបង់ប្រាក់។

ក្រុមហ៊ុននេះ បានហៅ សកម្មភាពរបស់អាជ្ញាធរឥណ្ឌូនេស៊ី ថាជា យុទ្ធសាស្ត្រមិនគាប់ប្រសើរ និងគ្មានក្រមសីលធម៌ ដែលបានរំលោភសិទ្ធិមនុស្សរបស់នាវិក។

ជាការឆ្លើយតបអ្នកនាំពាក្យកងនាវាចរឥណ្ឌូណេស៊ីបាននិយាយថាការរឹបអូសកប៉ាល់ដំបូងរបស់ឥណ្ឌូនេស៊ីមិនមែនផ្អែកលើសំណើពីប្រទេសកម្ពុជាទាំងស្រុងទេ តែគឺដោយសារកប៉ាល់នេះបានចតនៅក្នុងដែនទឹករបស់ប្រទេសដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ជូនថា សំណុំរឿងលួចប្រេងឆៅនេះ កើតឡើងនៅខែកក្កដា ប៉ុន្មានថ្ងៃក្រោយក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន។ ការប្រកាសក្ស័យធននេះ គឺប្រមាណជា ៦ខែប៉ុណ្ណោះ ក្រោយការប្រកាសបូមប្រេងឆៅជាផ្លូវការក្នុងតំបន់អប្សរាដែនសមុទ្រកម្ពុជា។

អានបន្ថែម ពីដំណើរដើមទងរឿង សូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]