ឯ.ឧ. ស៊ុន ចាន់ថុល ៖ ឡានអ្នកមានខ្នង ឬអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ មិនលើកលែងទេ

រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានព្រមានចាប់រថយន្ដដឹកលើសទម្ងន់ទាំងអស់ មិនថាអ្នកមានខ្នង ឬអ្នកអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ ដោយគ្មានការលើកលែងឡើយ។

ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលស្ពានថ្មើរជើងឆ្លង អង្គតាសោម និងទីតាំងត្រៀមសាងសង់ស្ថានីយជញ្ជីងអចល័តនៅផ្លូវជាតិលេខ៣ កំពត-ចោមចៅ កាលថ្ងៃទី២២ ខែមិថុនា។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានដឹកលើសទម្ងន់ ដោយបំពានច្បាប់ ដែលបណ្ដាលឱ្យផ្លូវឆាប់ខូច។ ដូច្នេះ ក្រសួងបាននឹងកំពុងចាត់វិធានការក្ដៅ ដោយក្រៅពីមានជញ្ជីង ក្រសួងក៏បានបញ្ជូនក្រុមការងារទៅឆ្មក់ចាប់ផងដែរ។

ឯកឧត្តមបន្តថា៖ «ឡានអ្នកក្រ ឡានអ្នកមាន មានខ្នង អត់ខ្នង បើធ្វើឱ្យខូចផ្លូវ ចាប់ដូចគ្នា គ្មានរើសអើងទេ យើងអត់មានអនុគ្រោះទេ។ ចាប់តាំងពីខ្ញុំធ្វើកិច្ចការនេះមក មិនដែលមានអ្នកណាទូរស័ព្ទមកខ្ញុំ សូមអន្ដរាគមន៍ ដោះលែងឡានទេ ហើយក៏មិនដែលដោះលែងឡានមួយទេ ព្រោះបើដោះឱ្យមួយ នឹងមានអ្នកសុំមួយទៀត ចឹងកុំបន្តដឹកល្មើសទំងន់ទាំងប្រថុយប្រថានទៀតអី»។

គួរជម្រាបថា បើយោងតាមឯកឧត្តម កន្លងមកមានរថយន្ដដឹកលើសទម្ងន់២០% ត្រូវបានផាកពិន័យ ហើយមានរថយន្ដជាង ១០០គ្រឿង ត្រូវបានយកទៅរក្សាទុក រយៈពេល១ឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]