គម្រោងដាក់ឱ្យដំណើរការព្រលានយន្តហោះបាត់ដំបងឡើងវិញ ចាប់ផ្តើមធ្វើការសិក្សា

គម្រោងដាក់ឱ្យដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង ត្រូវបានបើកការសិក្សាស្រាវជ្រាវលម្អិតអំពីសមិទ្ធិលទ្ធភាពក្នុងការស្តារ កែលម្អ និងជួសជុល ព្រមទាំងផលប៉ះពាល់ជុំវិញហើយ ក៏ប៉ុន្តែខ្ទង់ចំណាយលើការសិក្សានេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។

ឯកឧត្តមអភិបាល ងួន រតនៈ ក្នុងសន្និសីទសាពត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះ គឺដើម្បីសម្រួល និងបំពេញតម្រូវការដល់ការធ្វើដំណើរ និងធ្វើជំនួញរបស់ប្រជាពលរដ្ឋក្នុងខេត្ត ទៅកាន់ខេត្តនានាក្នុងប្រទេស ឱ្យបានងាយស្រួល និងចំណេញពេលវេលា។

ឯកឧត្តមអភិបាលបន្តថា៖ «… ជាលទ្ធផលសម្តេចក្រឡាហោម យោងតាមសំណើរបស់ខេត្ត ហើយខេត្តយោងតាមសំណើរបស់ក្រុមហ៊ុន ដែលចង់សិក្សាអំពីសម្បទានព្រលានហ្នឹង ថាតើវាត្រូវការស្អីទៀតសម្រាប់សមត្ថភាពហោះហើរ ពីព្រោះព្រលាននេះ សម្ពោធតាំងពីឆ្នាំ១៩៦៨ ដែល [កាលណោះ]យើងបម្រើឱ្យតែសេវាយន្តហោះ បែបកង្ហារស្លាបទេ ATR អាតូចៗហ្នឹងទេ…»។

ឯកឧត្តមអភិបាល បញ្ជាក់ថា ៖«…ការសិក្សានេះ គឺចង់ពិនិត្យលទ្ធភាពជាមួយនឹងទីផ្សារបច្ចុប្បន្ន ដោយលទ្ធភាពឱ្យធំជាងនេះ ថាតើអារ៉ាន់វេ (runway ) និងផ្លូវដែលមានស្រាប់ ហើយផ៉ាក់ឃីង (Parking ) និងតាក់ស៊ីវេ (taxi way ) វាឆ្លើយតបទេ ពេលនេះ ក្រុមហ៊ុនបានចុះសិក្សាហើយ…»។

សូមបញ្ជាក់ថា ក្រុមការងារកំពុងសិក្សាគម្រោងនេះ មានពីរក្រុម គឺក្រុមទី១ មានឯកឧត្តម សក់ សីថា រដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងដឹកនាំការសិក្សា និងក្រុមទីពីរ មានរដ្ឋបាលខេត្តកំពុងសិក្សាពីផលប៉ះពាល់នានានៅមូលដ្ឋាន។

ក្រោយពីការសាងសង់នេះបញ្ចប់ រដ្ឋបាលខេត្តបាត់ដំបងរំពឹងទុកថា វិស័យទេសចរណ៍នៅក្នុងខេត្ត នឹងមានការកើនឡើងជាក់ជាមិនខាន។

សូមរម្លឹកថា បន្ទាប់ពីត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មក ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ទើបនឹងត្រូវបានរាប់បញ្ចូលក្នុងគម្រោងទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៣.៥០៦ លានដុល្លារ នឹងត្រូវបានប្រើសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជា ក្នុងគ្រោងការណ៍អភិវឌ្ឍន៍ផ្នែកអាកាសចរណ៍ ឆ្នាំ ២០១៥ – ២០២៣ ឯកឧត្តម ស៊ីន ចាន់សិរិវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ នឹងត្រូវវិនិយោគដោយក្រុមហ៊ុនរបស់ បារាំង Airaviata(AAT) Cambodia Regional Airlines Company កំពុងធ្វើការសិក្សា ពីទីតាំង និងខ្ទង់ចំណាយ ដែលចែកជាបីដំណាក់កាល ហើយសម្រាប់ដំណាក់កាលរយៈពេលវែង នឹងត្រូវប្តូរទីតាំងថ្មី។ ដោយឡែក សម្រាប់គម្រោងរយៈពេលខ្លី រដ្ឋាភិបាលនឹងប្រើចំណែកថវិកាខាងលើសម្រាប់ស្តារ កែលម្អ និងជួសជុលអាកាសយានដ្ឋានខេត្តបាត់ដំបងចាស់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]