អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបង្ហើយត្រឹមឆ្នាំ ២០២៣ ដូចការគ្រោងទុក

ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់នៅឆ្នាំ ២០២៣ ដូចការគ្រោងទុក ថ្វីបើវិស័យអាកាសចរមានការធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ បណ្ដាលឲ្យប៉ះពាល់ដល់ការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញ និងការធ្លាក់ចុះចំនួនអ្នក ដំណើរតាមផ្លូវអាកាស។

ការលើកអំពីកាលបរិច្ឆេទនៃការគ្រោងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ និងលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI)កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

លោក លូ វី (Lu Wei) បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា ទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងកំឡុងត្រីមាសទី១ នៃឆ្នាំ ២០២០ នេះ វិស័យអាកាសចរមានការប៉ះពាល់គួរសម ដោយក្នុងនោះការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗ ដោយសារក្រុមហ៊ុនសាងសង់ដែលជាអ្នកវិនិយោគចិន ពិបាកក្នុងការត្រលប់ចូលមកការដ្ឋានវិញ ខណៈមានការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។

កត្តាផ្សេងទៀតដែលធ្វើឲ្យវិស័យអាកាសចរមានការធ្លាក់ចុះគឺ ភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងតំហយចុះនៃអ្នកដំណើរដែលក្នុងដើមខែ មេសានេះ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០%។ ចំពោះពេលអនាគត សភាពនៃការថយចុះនេះមិនដឹងក្លាយជាយ៉ាងណាឡើយ។
នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]