សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។

គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដី​ពី​កិច្ចសហការ និង សិក្សា​ផលបះពាល់ ក្នុងការអនុវត្ត​គម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្ត​ម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្ត​ម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ​ ឯកឧត្ត​ម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។  ពេលទេសចរទាំងនោះ មកកម្សាន្តនៅតំបន់ឧទ្យានជាតិ បូកគោ នឹងអាចយល់ដឹងពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ។

ចំពោះចំណុចនេះ លោកបានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍នៅនឹងកន្លែង ដើម្បីជាការស្រាវជ្រាវ រៀនសូត្រ ស្វែងយល់ជាសាធារណជនទូទៅ ដូចស្រុកគេ នៅពុំទាន់មាននៅឡើយទេ។

ទី ២ ការបង្កើតឧទ្យានជាតិនេះ គឺដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់នេះកាន់តែច្រើន នៅខេត្តកំពតនេះ​ ដែលជាខេត្តមួយពោរពេញដោយសក្តានុពល ដោយសារមានសមិទ្ធផលធំៗថ្មីៗកាន់តែច្រើន។

សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ ឲ្យដឹងពីទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។

ចំណែកឯឈ្មោះសមិទ្ធផលវិញ ឯកឧត្តមកែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះ “គម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត” ថាជាឈ្មោះ ដែលត្រូវបានប្រសិទ្ធនាម ក្នុងកិច្ចប្រជុំនេះ ជាបណ្ដោះអាសន្នសិនប៉ុណ្ណោះ។ បើថ្ងៃក្រោយ យើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀត ឈ្មោះអាចនឹងត្រូវបានប្រសិទ្ធនាមជាថ្មីឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]