ក្រសួងសាធារណការ ទុកពេលឱ្យក្រុមហ៊ុន ហាន់ស៊ីង ១ ខែ បើនៅតែអសកម្ម នឹងលុបចោលកុងត្រា

បន្ទាប់ពីបានចេញលិខិតព្រមានកាលពីពីរសប្តាហ៍មុន ម្តងរួចមក ពេលនេះ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសព្រមានជាលើកទីពីរ ដោយទុកពេលឲ្យ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) មួយខែ ដើម្បីអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ក្នុងការបន្តអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ២ ដោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានការយឺតយ៉ាវ។ ពុំនោះទេ ក្រសួងនឹងលុបចោលកិច្ចសន្យា ជាមួយក្រុមហ៊ុនកូរ៉េមួយនេះ ហើយនឹងជ្រើសរើស ក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ។

“យើងនឹងប្រដៅក្រុមហ៊ុនហាន់ ស៊ីង (Han Sin)…មកពិភាក្សាគ្នាឱ្យច្បាស់។​ គឺយើងឱ្យពេល១ខែ ដោះស្រាយបញ្ហាឱ្យបាន។ បើដោះអត់បាន យើងនឹងអាចឈានទៅរកការលុបចោលកុងត្រាហ្នឹង ជ្រើសរើសក្រុមហ៊ុនថ្មី។”

ការព្រមានៗធ្ងន់ៗជាលើកទីពីរនេះ ត្រូវបានឯកឧត្តម ធ្វើឡើងក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមបានបញ្ជាក់ថា កាលពីម្សិលមិញ (២០ ឧសភា) ក្រុមការងាររបស់ក្រសួង ធនាគារកូរ៉េ ស្ថានទូត បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ ហើយបានរកឃើញថា មានករណីអសកម្ម ដូចដែលឯកឧត្តមបានអះអាងកាលពីមុនអ៊ីចឹង គឺថា គ្មានគ្រឿងចក្រមក ឈូសឆាយសាងសង់ផ្លូវឡើយ។

លោកបញ្ជាក់ថា ក្រោយពេលក្រសួងដាក់លិខិតរួច ក្រុមហ៊ុនសាងសង់ បានធ្វើលិខិតមកក្រសួងវិញថា ក្រុមហ៊ុននឹងខិតិខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើតាមកិច្ចសន្យា។ ក្រុមហ៊ុនបកស្រាយថា ដោយសារបញ្ហា កូវីដ-១៩ ទើបគ្មានគ្រឿងចក្រមកសាងសង់ផ្លូវ ជាតិ លេខ២ ដោយគ្រឿងចក្រទាំងនោះជាប់នៅវៀតណាម។

សូមរម្លឹកថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២ គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៥៦ លាន ដុល្លារ។ ការដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]