អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ផ្ដើមដំណើរការសាងសង់

កាលពីព្រឹកច័ន្ទ ទី ០៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ និងសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ៤០លានដុលារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាលនិងបណ្ដាអង្គការក្នុងនិងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

អគារមជ្ឈមណ្ឌលពហុឯកទេសថ្មីនេះនឹងមានកំពស់១២ជាន់និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ ។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះក៏នឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រនិងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប។

បើយោងតាមប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អគារនេះនឹងសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសុខាភិបាលដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការកើនឡើងយ៉ាងលើសលប់នៃអត្រាការប្រើប្រាស់គ្រែដែលមានរហូតដល់ទៅ១២៨% នៅឆ្នាំ២០១៧។

ឯកឧត្តមបានបន្តទៀតថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សកម្រិតឯកទេសនិងស្រាវជ្រាវផងដែរ។

អគារមជ្ឈមណ្ឌលពហុឯកទេសនេះ នឹងសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្រ្តទំនើបចុងក្រោយ ជាមួយបទដ្ឋានបច្ចេកទេសពីអន្តរជាតិ។ ការសាងសង់មជ្ឈមណ្ឌលពហុឯកទេសនេះ នឹងជួយបង្កើនសមត្ថភាព និងគុណភាពព្យាបាលអ្នកជំងឺរបស់មន្ទីរក្នុងស្រុក។

សមិទ្ធផលដ៏ធំនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]