ខ្សែរថភ្លើងលើអាកាសកំពុងសិក្សពីលទ្ធភាពក្នុងការសាងសង់

ក្រោយពីមានភាពមិនច្បាស់លាស់នៃគម្រោងសាងសង់ផ្លូវរថភ្លើងអាកាសរយៈពេលប៉ុន្មានខែមកនេះ ដែលបច្ចុប្បន្នទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចាប់ផ្តើមធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់គម្រោងផ្លូវរថភ្លើងអាកាសមួយនៅទីក្រុងភ្នំពេញ។

ការសិក្សានេះនឹងធ្វើការប៉ាន់ប្រមាណលើការចំណាយ និងការដាក់ស្នើផ្លូវសម្រាប់គម្រោងដែល នឹងចំណាយអស់ ៨០០ លានដុល្លារអារមេរិកផងដែរ។ ក្រោយពេលសិក្សានៃគម្រោងនេះ រួច JICA នឹងដាក់បង្ហាញជូនរដ្ឋាភិបាលកម្ពុជា។

កិច្ចពិភាក្សាជាច្រើននៃគម្រោងខ្សែរថភ្លើងស្វ័យប្រវត្តិក្នុងរាជធានីភ្នំពេញ បានធ្វើឡើងអស់ជាង ពីរឆ្នាំមកហើយៗ ការសិក្សាដំបូងនៃគម្រោងនេះ បានចាប់ផ្តើមក្នុងឆ្នាំ ២០១៤។

ទន្ទឹមនឹងនេះដែរ ខ្សែផ្លូវសារធារណៈនៃគម្រោងរថភ្លើងលើអាកាសចំនួន៣ខ្សែនឹងត្រូវបានចាប់ ផ្តើមគឺ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់មូលចោមចៅបត់មកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញវិញ។

ក្រៅពីការកាត់បន្ថយការកកស្ទះចរាចរណ៍ ខ្សែរថភ្លើងស្វ័យប្រវត្តិ (AGT) នេះជាផ្នែកមួយដ៏សំ ខាន់សម្រាប់ការប្រកួតកីឡា ស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]