គម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ

គម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ក្រោមកម្ចីពីធនាគារពិភពលោកកំពុងដំណើរការទៅមុខ នេះបើយោងតាមការចុះផ្សាយតាមទំព័រហ៊្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ អគ្គនាយកដ្ឋានសាធារណការបានបើកកិច្ចប្រជុុំស្ដីពី លក្ខខណ្ឌតភ្ជាប់បណ្ដាញលូសាធារណៈដើម្បីពិភាក្សាលើបញ្ហាបច្ចេកទេសនានាដោយមានការចូលរួមពីភ្នាក់ងារពាក់ព័ន្ធជាច្រើន។

ទំព័រហ្វេ៊សប៊ុករបស់ក្រសួងសាធារណការបានគូសបញ្ជាក់ប្រសាសន៍របស់ឯកឧត្ដម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការថា៖ «បច្ចុប្បន្នគម្រោងលូខ្នែងសម្រាប់ ប្រមូលយកទឹកសំណល់នៅខេត្តសៀមរាបបាននិងកំពុងសិក្សាដោយក្រុមហ៊ុន SUEZ ដោយមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍សម្រាប់ទ្វីបអាស៊ី (CDIA) ក្រោមគម្រោងវិនិយោគ របស់ធនាគារពិភពលោក»។

សម្រាប់នៅតាមបណ្ដាខេត្តផ្សេងៗទៀត អគ្គនាយកដ្ឋានសាធារណនឹងធ្វើការសិក្សាជាបន្ត បន្ទាប់ក្រោយពីបញ្ចប់ការសិក្សានៅខេត្តសៀមរាបចប់សព្វគ្រប់ នេះបើតាមការបញ្ជាក់ដដែល របស់ក្រសួង។

ទន្ទឹមនឹងនេះដែរ កិច្ចប្រជុុំខាងលើនេះក៏មានការពិភាក្សាលើការរៀបចំកញ្ចប់ហិរញ្ញវត្ថុ ប្រកបដោយចិរភាពក្នុងការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់និងបញ្ហាបច្ចេកទេស ក្នុងការតភ្ជាប់បណ្ដាញលូសាធារណៈដោយតម្រូវឲ្យឆ្លងកាត់អាងស៊ិបទិច (សារធាតុធម្មជាតិដែលប៉ះពាល់ដល់សុខភាព) ឬគ្មានអាងស៊ិបទិច ក្នុងតំបន់ដែលមានប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មត្រឹមត្រូវ។

សូមបញ្ជាក់ជូនថា កាលពីខែកញ្ញាកន្លងទៅនេះ ធនាគារពិភពលោកបានធ្វើការសិក្សារ លទ្ធភាពក្នុងការផ្តល់កម្ចីប្រមាណជា៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលក្នុងនោះ ២០លានដុល្លារសម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]