ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក៏ដូចជាទាក់ទាញវិនិយោគិនបន្ថែមទៀត រដ្ឋាភិបាលកំពុងត្រៀមចាប់ផ្តើមសាងសង់ពង្រីកផ្លូវជាតិលេខ ២ នេះបើយោងតាមការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការនី នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាផ្លូវលេខ២កំពុងរៀបចំចាប់ផ្តើមសាងសង់ហើយ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ទៀតថាបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងត្រៀមរៀបចំបើកការដ្ឋានដើម្បីសាងសង់ពង្រីកបន្ថែមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ដែលនឹងត្រូវក្លាយទៅជាប្រព័ន្ធតភ្ជាប់មួយសម្រាប់ប្រទេសជាតិហើយវាក៏ងាយស្រួលសម្រាប់ការនាំចេញ។
សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា៖ «រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងណាស់ដើម្បីធ្វើផ្លូវដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីធ្វើឲ្យអ្នកវិនិយោគគេមានលទ្ធភាពមកវិនិយោគ។ ផ្លូវយើងប៉ុណ្ណឹងវាមិនទាន់គ្រប់ទេ បានជាត្រូវពង្រីកផ្លូវជាតិលេខ៣ ហើយក៏ត្រូវពង្រីកផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ដើម្បីបម្រើឲ្យការទាក់ទាញវិនិយោគថែមទៀត»។
គួររម្លឹកថា ផ្លូវជាតិលេខ២នេះគឺត្រូវបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយតែខកខានមិនបានដំណើរការដោយហេតុថាថវិការមិនទាន់គ្រប់ ព្រមទាំងការដោះស្រាយផលប៉ះជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ មិនទាន់រួចរាល់នៅឡើយ។