សម្តេចនាយករដ្ឋមន្ត្រី៖ អភិវឌ្ឍខេត្តព្រះសីហនុមុនដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំង ៣ របស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញអំពីមូលហេតុ និងភាពចាំបាច់នៃការអភិវឌ្ឍផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងព្រះសីហនុ ដែលសម្តេចហៅថា ជាការចាប់ផ្តើមកសាង និងតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង ៣ របស់កម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ​ មិថុនា ឆ្នាំ ២០២០ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានបែកចែកជា ៣ ប៉ូលសេដ្ឋកិច្ច គឺភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី ១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច ២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី ៣។

ក្នុងឱកាសនេះដែរ សម្តេចបានលើកឡើងអំពីលក្ខណៈពិសេសដាច់ដោយឡែកនៃប៉ូលសេដ្ឋកិច្ចនីមួយៗ ដែលសម្រាប់ខេត្តព្រះសីហនុផ្ទាល់ អាចនឹងក្លាយជាទីក្រុងឆ្លាតវៃមុនគេ ដោយសារលក្ខណៈសម្បត្តិពហុវិស័យ និងពហុបំណងនៃការអភិវឌ្ឍរបស់ខេត្តនេះ។

ក្នុងឱកាសនោះ សម្តេចក៏បានបង្ហាញមហិច្ឆតាអំពីការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចនៅភូមិភាគឦសាន្តមួយទៀត ដែលបើតាមប្រសាសន៍សម្តេច គឺជាប៉ូលដែលមានសក្តានុពលខ្លាំងលើវិស័យកសិឧស្សាហកម្ម ទេសចរណ៍ និងការអភិវឌ្ឍធនធានរ៉ែ ផងដែរ។ ប៉ូលសេដ្ឋកិច្ចថ្មីដែលសម្តេចបានលើកឡើងទំនងជា ចង់សំដៅដល់ ខេត្តមណ្ឌលគិរី។

សូមរម្លឹក កាលពីក្នុងខែ ឧសភាកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ ទើបតែបានរៀបចំគម្រោងផែនការមេអភិវឌ្ឍន៍ទេសចរណ៍មានលក្ខណៈសមាហរណកម្មពហុវិស័យ ដែលគ្រោងយកព្រលានយន្តហោះក្នុងទឹកដីឦសាន្តនេះ ភ្ជាប់ទៅនឹងខេត្តសៀមរាប ខេត្តព្រះសីហនុ និងមជ្ឈមណ្ឌលទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]