ផ្លូវជាតិលេខ៣ សម្រេច ៧៤% នឹងបញ្ចប់មុនផែនការដល់ទៅជិតមួយឆ្នាំ

ដោយសារដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងរលូន ការ​ស្ថាបនាឡើង​វិញ​នូវ​ផ្លូវ​ជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅក្រុង​កំពត ប្រវែង១៣៤,៨២៦ គ.ម សម្រេច​បាន​ប្រមាណ ៧៤% ហើយ និងអាចបញ្ចប់មុនផែនការ។ នេះ​បើយោងតាម​គេហទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា ២០២០នេះ។

បើតាមផែនការ គម្រោង​នេះ ​ត្រូវចំណាយ​រយៈពេល ៤៨ ខែ គ្រោង​នឹង​បញ្ចប់​ឆ្នាំ​ ២០២២ ប៉ុន្តែអាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ ខែ ពោល គឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។​ នេះ បើតាមការឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុលនៅពេលពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ ៣ នៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ។

គម្រោង​នេះ ​ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ ចែកជា២គន្លង។

ចំពោះ​គម្រោងកែលម្អគុណភាព​នេះ​ នឹងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

នៅក្នុង​ត្រួត​ពិនិត្យ​ទីតាំង​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសបន្ថែម​គុណភាព​ផ្លូវ តាមរយៈការធ្វើតេស្តវាស់គុណភាព​ដោយ​ធ្វើ​ការ​ខួងស្រទាប់ផ្លូវ យកមកពិនិត្យនិង​បំពាក់កាមេរ៉ាចាប់ល្បឿន រថយន្តតាមផ្លូវ ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]