Prince Real Estate Group វិនិយោគរាប់លានដុល្លារសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មនៅកំពង់ស្ពឺ

កាលពីថ្ងៃទី ២៨ ខែ ឧសភា កន្លងមកនេះ ក្រុមហ៊ុន Prince Real Estate Group បានបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ដើម្បីបើកជាមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្មដ៏សំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលឧស្សាហកម្ម ខេម អិម ជេ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះនឹងជាបណ្ដុំរោងចក្រ ក្រុមហ៊ុន និង ឃ្លាំងស្តុកទំនិញ ដែលនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មអេកូឡូស៊ី ការដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធ “O2O”។

លើសពីនេះទៀតមជ្ឈមណ្ឌល ខេម អិម ជេ នឹងមានជាគម្រោងខុនដូ មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍ បន្ទប់ស្នាក់នៅសម្រាប់បុគ្គលិក អាហារដ្ឋាន ផ្សារទំនើប គ្លីនិក ការិយាល័យ និងគម្រោងដទៃទៀតជាច្រើន។

ទោះជាយ៉ាងណាក្រុមហ៊ុនព្រីនរៀលអ៊ីស្ទេតគ្រុបមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតទាក់ទងនឹងគម្រោងកំណត់ពេលវេលានៅឡើយទេ។

ក្រៅពីគម្រោង មជ្ឈមណ្ឌលខេម អិម ជេក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ។

លើសពីគម្រោងទាំង៣ ដែលបានបង្ហាញខ្លួនរួចមកហើយ ក្រុមហ៊ុន Prince Real Estate Group ក៏កំពុងដំណើរការលើគម្រោងដទៃទៀតដូចជា Prince Time Plaza, Prince Club, Prince Hotel ជាពិសេសគឺគម្រោងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលក្រុងឬ Central Business District នៅរាជធានីភ្នំពេញ។

Cam MJ Industrial Park

Cam MJ Industrial Park

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]