ដីទំនេរជិតសួនទឹកភ្នំពេញវ៉តធើផាកចាស់ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណីត

ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។ ប្រភព: ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលាគម្រោងអភិវឌ្ឍន៍ចម្រុះមួយទៀតឈ្មោះថា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) ដែលជាការផ្លាស់ប្ដូរមុខមាត់ថ្មីនៃដីទំនេរជិតអតីតសួនទឹកភ្នំពេញវ៉តធើផាក។

ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី គម្រោងនេះកំពុងតែដំណើរការសាងសង់លើផ្ទៃដីទំហំ ២០០,០០០ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ រួមមាន ការិយាល័យ លំនៅដ្ឋានប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។

ចំណុចពិសេសនៃគម្រោងនេះ គឺទីតាំងដែលស្ថិតនៅក្នុងចំណុចប្រសព្វនៃខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលជាខណ្ឌដែលកំពុងតែមានសន្ទុះលើវិស័យអចលនទ្រព្យនិងមានកំណើនសេដ្ឋកិច្ចខ្ពស់។

បើយោងតាមភ្នាក់ងារលក់ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេតពុំទាន់បានបង្ហើបពីព័ត៌មានលំអិត ដូចជាចំនួនយូនិត រយៈពេលសាងសង់ ដ៏ដូចជាទំហំទឹកប្រាក់វិនិយោគលើគម្រោងនេះនៅឡើយទេ។ ប្រភពដដែលនេះបានបញ្ជាក់ថា ព័ត៌មានលំអិតទាំងនេះនឹងបើកបង្ហាញជាសាធារណៈស្របពេលនឹងការបើកលក់គម្រោងជាផ្លូវការ ដែលអាចនឹងធ្វើឡើងនៅចុង ខែកក្កដា ឬ ដើមខែសីហា។

ក្រៅពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សានេះ ក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ។

លើសពីគម្រោងទាំង៣ ដែលបានបង្ហាញខ្លួនរួចមកហើយ ក្រុមហ៊ុន Prince Real Estate Group ក៏កំពុងដំណើរការលើគម្រោងដទៃទៀតដូចជា Prince Time Plaza, Prince Club, Prince Hotel ជាពិសេសគឺគម្រោងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលក្រុងឬ Central Business District នៅរាជធានីភ្នំពេញ។

Prince International Plaza

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]

សមាគមមួយចង់ពង្រឹងការងារគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា

សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃ […]

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]