ក្រុមហ៊ុន OCIC នាំចូលសម្ភារៈកសាងស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ ទៅកោះនរា

គម្រោងស្ថាបនាស្ពានបេតុងខ្សែកាប តភ្ជាប់កោះពេជ្រ ទៅកោះនរា ទំនងជានឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលដ៏ឆាប់ខាងមុខនេះ ដោយសារសម្ភារៈ និងគ្រឿងចក្រមួយចំនួន សម្រាប់សាងសង់ ត្រូវបានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) បានស្នើសុំគោលការណ៍នាំចូល ពីក្រសួងសេដ្ឋកិច្ចរួចហើយ។

​យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពាន ដែលក្រុមហ៊ុន​ OCIC ស្នើសុំនំាចូលនេះ មានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ។

សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា នេះ ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ នេះបើយោងតាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរារបស់ខ្លួន ក្នុងលិខិតដដែលនោះ មានបញ្ជាក់ថា ក្រុមហ៊ុន OCIC  នឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា។

ក្រោយពីសាងសង់រួច ស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច។ ជាពិសេសជាងនេះទៅទៀត នឹងជួ​យតភ្ជាប់គមនាគមន៍ និងសកម្មភាពសេដ្ឋកិច្ចពីតំបន់ជ្រោយចង្វារ តំបន់កោះពេជ្រ ទៅតំបន់បឹងស្នោះ និងច្បារអំពៅថែមទៀតផង។

យោងតាមអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ​កន្លងទៅ ក្រុមហ៊ុន OCIC របស់លោក គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឲ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបប្រមាណជា ១០០ ហិកតា តាមរយៈការចាក់ដី ថ្ម និងខ្សាច់បន្ថែម។

(អានបន្ថែម )

បើតាមក្រុមហ៊ុននេះ គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]