ផ្លូវជាតិលេខ១០តភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុត្រៀមបើកការដ្ឋាន

ផ្លូវជាតិលេខ១០ ដែលនឹងតភ្ជាប់ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃមកកាន់ខេត្តព្រះសីហនុ ត្រៀមនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរវាងខេត្តទាំងនេះ នេះបើយោងតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

តាមការបញ្ជាក់របស់ឯកឧត្តមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចំនួនពីរខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២០ ខែ សីហា កន្លងមកនេះ ផ្លូវជាតិលេខ១០ មួយខ្សែនេះ នឹងធ្វើការតភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។

រដ្ឋាភិបាលកន្លងមក បានស្នើសុំឥណទានពីប្រទេសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែនេះ ដែលនឹងជួយឲ្យប្រជាជនរស់នៅក្នុងខេត្តកោះកុង អាចធ្វើដំណើរទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ភ្នំពេញសិននោះទេ។ (អានបន្ថែម)

ជាងនេះទៀត តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវមួយខ្សែនេះ នឹងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងជាពិសេសកាត់បន្ថយតម្លៃដឹកជញ្ជូនដែលបច្ចុប្បន្នមានតម្លៃខ្ពស់។

ក្រៅពីនេះ ក្រសួងក៏កំពុងសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ ៤៨ ភ្ជាប់ពីកោះកុងមកស្រែអំបិលផងដែរ ដោយកន្លែងខ្លះនឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤ គន្លង ប្រមាណជា ២២ គីឡូម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

អាមេរិក និងអង្គការ HALO Trust ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក ចុះពិនិត្យម […]

ក្រសួងសាធារណការ និង JICA ចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវជាតិលេខ៥ និងពង្រឹងគុណភាពសំណង់

ឯកឧត្តម ប៉េង ពោធិ៍នា ចង្អុលបង្ហាញឱ្យក្រុមការងារបច្ចេកទេ […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]