ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពដោយ Mulia
អគារពាណិជ្ជកម្មភ្លោះ Petronas Towers ដែលជាអគារខ្ពស់ជាងគេនិងជានិមិត្តសញ្ញានៃប្រទេសម៉ាឡេស៊ីនឹងត្រូវប្រគល់តំណែងរបស់ខ្លួននេះទៅឲ្យអគារពាណិជ្ជកម្មថ្មីឈ្មោះថា The Exchange 106។
អគារថ្មីនេះគឺជាប្រភេទអគារពាណិជ្ជកម្មដ៏ប្រណីតមួយលាតសន្ធឹងនៅចំកណ្តាលតំបន់សេដ្ឋកិច្ចថ្មីរបស់ប្រទេសម៉ាឡេស៊ីឈ្មោះថា Tun Razak Exchange (TRX)។ អគារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Mulia Property Development ដែលនឹងក្លាយទៅជាអគារខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេទាំង១៥ក្នុងពិភពលោក។
យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Mulia តាមរយៈគេហទំព័ររបស់ខ្លួន អគារពាណិជ្ជកម្ម The Exchange 106 គឺត្រូវបានរចនាឡើងជាមួយកម្ពស់រហូតដល់ទៅ ៤៩២.៣ ម៉ែត្រឬស្មើទៅនឹង ១០៦ ជាន់។ ជាងនេះទៅទៀត អគារនេះគឺផ្សារភ្ជាប់ជាមួយនឹងការរចនាបែបនិរន្តរភាពក្រោមការបញ្ជាក់វិញ្ញាបនបត្រវាស់វែងកម្រិតបៃតងរបស់ប្រទេសម៉ាឡេស៊ីឈ្មោះថា Green Building Index (GBI)។ តាមការគ្រោងទុក អគារ The Exchange 106 គឺនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០១៨នេះបើគ្មានការប្រែប្រួលនោះទេ។
ក្រោយពីបញ្ចប់ការសាងសង់ អគារពាណិជ្ជកម្មកម្ពស់ ១០៦ នេះគឺនឹងក្លាយជាអគារដែលខ្ពស់ជាងគេក្នុងប្រទេសម៉ាឡេស៊ីជំនួសអគារ Petronas Towers ដែលមានកម្ពស់ត្រឹម ៨៨ ជាន់។


