ធនាគារជាតិ៖ វិស័យសំណង់ និងអចលនទ្រព្យស្រូបយកជាង ៣០% នៃឥណទានរបស់ធនាគារសរុបក្នុងឆ្នាំ ២០២០

ឥណទានអតិថិជនរបស់ធនាគារសរុបនៅកម្ពុជា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ៣៧,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ១៤,៨% ហើយជាង ៣០% នៃកម្ចីសរុបនេះ ត្រូវបានប្រើក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ដដែលក៏បានបន្ថែមថា ក្នុងចំណោមឥណទានទាំងអស់ វិស័យសំណង់មានចំណែក ៩,២% កម្ចីទិញអចលនទ្រព្យ ៨,៥% និងប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លូន ១២,៨%។

ទន្ទឹមនឹងនេះដែរ នៅចុងឆ្នាំ ២០២០ ទ្រព្យសកម្មរបស់វិស័យធនាគារបានកើនឡើងដល់ ៥៩,៥ ពាន់លានដុល្លារ (កើនឡើង ១៥,៧%) ខណៈប្រាក់បញ្ញើមានចំនួន ៣៣,៨ ពាន់លានដុល្លារ (កើនឡើង១៥,៤%)។

របាយការណ៍បានបន្តទៀតថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ កន្លងមកបានធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រងឥណទាន។ ទោះបីឥណទានមិនដំណើរការ (អ្នកខ្ចីមិនសង) បានកើនឡើងបន្តិចបន្តួចប្រមាណ ២,៧% សម្រាប់ធនាគារ និង ១,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រានេះគឺនៅទាប ហើយអាចគ្រប់គ្រងបាន។

ដោយសារតែមានវិបត្តិកូវីដ ឥណទានរៀបចំឡើងវិញ (ការប្ដូរលក្ខខណ្ឌបង់ប្រាក់ព្រោះមានបញ្ហារឿងចំណូល) សម្រាប់ឆ្នាំ ២០២០ មានរហូតដល់ទៅ ២៨០,០០ គណនី ឬស្មើនឹង ៤,២ ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក្ដី ជារួម យោងតាមរបាយការណ៍នេះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពរឹងមាំ ទោះមានវិបត្តិកូវីដក្ដី។

ដោយឡែក ធនាគារជាតិនៃកម្ពុជាក៏បានព្យាករពីហានិភ័យផ្សេងៗផងដែររួមមាន ការអូសបន្លាយនៃជំងឺកូវីដ១៩ កំណើនសេដ្ឋកិច្ចយឺតនៅក្នុងតំបន់ និងពិភពលោក ការកើនឡើងនៃនយោបាយគាំពារនិយម ការផ្លាស់ប្តូរអាកាសធាតុ ការកើនឡើងនៃបំណុលគ្រួសារ ការថមថយនៃវិស័យទេសចរណ៍ និងជាពិសេស ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ។

គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤%។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា​មានទំហំទីផ្សារ​គ្រឿង​សង្ហា​រិម​ជិត $១០០លានក្នុង១ឆ្នាំ​ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣

ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន)  ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។ កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ […]

ត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%

ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤​ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ​ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ៥ កំពុង​ដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។​ - Video Advertisement -

ក្រុមហ៊ុន​អចលន​ទ្រព្យខ្នាតយក្សរបស់​ចិន ប្រឈម​នឹង​ការ​កំណត់​ឱ្យ​ទូទាត់​ ​កម្ចី​ជាង $២០០លាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។ “ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ”  លោក Shimao បញ្ជាក់ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុ​នេះ ​ត្រូវបានកើត​ឡើង​បន្ទាប់​ពី​មាន​ចំណាត់​ការ​ស្រដៀង​គ្នា​នេះ​ ដែល​ម្ចាស់​បំណុលបានប្តឹងចំពោះ​ក្រុមហ៊ុនអចលន​ទ្រព្យខ្នាត​យក្ស២ផ្សេងទៀត​គឺ […]

WB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%

ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាករ​របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សាយ​ដោយ​ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។ របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ​ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញា​នៃ​ការ​ផ្គត់ផ្គង់​លើស​កម្រិត […]

២០២៤-កម្ពុជាជោគជ័យលើយុទ្ធនាការកាត់បន្ថយប្រើប្លាស្ទិក ព្រោះបរិមាណនាំចូលថយចុះ ៧៥%

ក្នុងត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា មានការថយចុះប្រមាណ៧៥% ខណៈបរិមាណថយចុះនេះ បង្ហាញឱ្យឃើញថា ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣ និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។ គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបានធ្វើការបែកចែកការនាំចូលប្លាស្ទិកជាពីរផ្នែកផ្សេងគ្នាគឺ ទី១)ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ មានបរិមាណសរុបចំនួន ១២.៣៣៦,៣៨ គីឡូក្រាម តាមរយៈក្រុមហ៊ុនចំនួន១។ ទី២) ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើដល់សង្វាក់ផលិតកម្ម ដែលធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន២ មានបរិមាណសរុបចំនួន ៩.១៥២,៤៤ គីឡូក្រាម។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺបង្ហាញថាការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនាពេលកន្លងមកទទួលបានជោគជ័យ និងអាចបណ្តាលមកពីការផលិតក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិកមានការថយចុះ។ គួររំលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជា […]

Seasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។ ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។ បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។ ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។ បើតាមលោក Aaditya […]