ក្រសួងសាធារណការសហការជាមួយសាលាតិចណូ បង្កើតវិទ្យាស្ថានជំនាញធ្វើផ្លូវ-ស្ពានជាលើកដំបូងនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។

ពិធីចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងកាលថ្ងៃទី ១២ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស»។

វិទ្យាស្ថាននេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលមានសមាសភាពអាចផ្ទុកមនុស្សបាន យ៉ាងតិច ៦០០នាក់ ប៉ុន្តែបច្ចុប្បន្ន ខាងក្រសួងក៏ដូចជាវិទ្យាស្ថានជ្រើសយកសិស្សនិស្សិតតែ ២០០នាក់សិន។

ឯកឧត្តមបានបន្តទៀតថា៖ «ពួកយើងនឹងបើកដំណើរការនៅខែក្រោយនេះហើយ ព្រោះយើងកំពុងរង់ចាំសិស្សនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ តិចណូ នេះ គាត់កំពុងតែរើសហើយ។ ថ្ងៃ ១៩ នេះ គាត់ប្រឡងចូលហើយ មានសិស្សនិស្សិត ២០០ នាក់ ឱ្យមកតម្រង់ទិសនៅវិទ្យាស្ថានតេជោសែននេះ»។

ឯកឧត្តម សង្ឃឹមថា ជំនាញសាងសង់ផ្លូវ ស្ពាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងតំរង់ទិស ក៏ដូចជាបង្កើតវិស្វករមានធនធានគ្រប់គ្រាន់ក្នុងការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជនជាតិជប៉ុនផ្តល់ដីជាង៣ហិកតា​ និងជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈ

ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំ […]

ផ្លូវបេតុង ១ខ្សែប្រវែងជាង ៧គីឡូម៉ែត្រ នៅតំបន់គិរីរម្យ តម្លៃ១,២២លានដុល្លារ បើកឱ្យប្រើប្រាស់ហើយ

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ គម្ […]

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]