ការសុំកម្ចីអចលនទ្រព្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០១៩

របាយការណ៍ «សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល» ចុះផ្សាយកាលដើមខែនេះ បានបង្ហាញថា ការស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី ២ នៃ ឆ្នាំ២០១៩ នេះ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាជិត ៤០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសមុន។

រៀបរៀងដោយ ការិយាល័យឥណទានកម្ពុជា (CBC) របាយការណ៍នេះ បានឲ្យដឹងថា ការស្នើសុំឥណទានលក្ខណៈបុគ្គលដែលបែងចែកជាទម្រង់៣ផ្សេងៗគ្នាដូចជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) ។ កម្ចីទាំង ៣ ប្រភេទនេះបានធ្លាក់ចុះ ១៩.២៩ ភាគរយ បើធៀបទៅនឹងត្រីមាសមុន ដែលការធ្លាក់ចុះនេះ គឺដោយសារការធ្លាក់ចុះខ្លាំងនៃកម្ចីអចលនទ្រព្យ។

ក្នុងនោះដែរ ចំនួនអតិថិជនស្នើសុំកម្ចីអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ ៣៦ ភាគរយ នៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ តំបន់តាមមាត់សមុទ្រដូចជា កំពត កោះកុង ព្រះសីហនុ និង កែប មានការធ្លាក់ចុះខ្លាំងជាងគេក្នុងកម្រិត ៤៩ ភាគរយ នេះបើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៩។

ដោយឡែក គិតត្រឹមត្រីមាសទី ២ នេះ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបទូទាំងប្រទេសបានកើនឡើងដល់ ១.១៩លានគណនី ដែលក្នុងនោះ ៨១.៦៨ ភាគរយ ជាឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន ១១.០៤ ភាគរយ ជាកម្ចីអចលនទ្រព្យ និង ៧.២៩ ភាគរយ ជាប័ណ្ណឥណទាន ។

ក្នុងនោះដែរ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបមានទំហំ ៧.១៦ពាន់លានដុល្លារអាមេរិច ស្មើនឹង ៣០.២២ ភាគរយនៃសមតុល្យឥណទានអតិថិជនទីផ្សារសរុប។ សមតុល្យហិរញ្ញវត្ថុផ្ទាល់ខ្លួននៅតែបន្តមានចំណែកធំជាងគេ (៥១.៤៦ ភាគរយ) ខណៈដែលសមតុល្យកម្ចីអចលនទ្រព្យមានចំនួន ៤៧.៧៩ ភាគរយ។ សមតុល្យប័ណ្ណឥណទាន នៅតែមានចំណែកតូចត្រឹម០.៧៥ ភាគរយ នៃសមតុល្យសរុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ […]

កម្ពុជាជំរុញបណ្តុះកូនឈើឱ្យបាន ១លានដើមក្នុង១ឆ្នាំ និងបន្តឹងច្បាប់លើបទល្មើសព្រៃឈើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រីក…

ក្រសួងបរិស្ថានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការកាប់ទន្ទ្រានព្រៃឈើ ខណៈកម្ពុជាកំពុងជំរុញការបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់នៅចំនួន៥ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរីផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងពីការលួចទន្រ្ទានដីរដ្ឋ ដែលនេះជាទង្វើរមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់​ជាបន្ទាន់នូវរាល់សកម្មភាពកាប់រានទន្រ្ទានព្រៃឈើ និងដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ខណៈរដ្ឋនឹងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតសម្រាប់អ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិទាំងនោះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគី សហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេស ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ខណៈកន្លងមកក្រសួងក៏ធ្លាប់បង្ហាញពីផែនការបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ទៀតផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រសួង នឹងបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន […]

Royal Group គ្រោងបើកដំណើរការរថភ្លើងល្បឿនលឿននៅកម្ពុជា ក្នុងខែមិថុនា ២០២៤នេះ

ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការដឹកការជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែតនៅក្នុងខែមិថុនាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្នអាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់លោក ចន ឃើរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា ក្រុមហ៊ុន នឹងប្រើប្រាស់រថភ្លើងដែលទិញពីប្រទេសជប៉ុន ដែលមានសរុបចំនួន ១១ទូ ស្មើនឹង ៥រថភ្លើង សម្រាប់ដឹកអ្នកដំណើរប្រមាណ ៧០០នាក់លើផ្លូវទាំង ០២ខ្សែ។ លោកបានបន្ថែមថា រថភ្លើងនេះ បានបំពាក់ជាមួយម៉ាស៊ីនត្រជាក់ និងកៅអីពិសេស (First Class) ដែលមានតម្លៃចន្លោះពី២៤០០០រៀល ទៅ ៤០០០០រៀលក្នុងមួយកៅអី។ លោកបានបន្តថា នៅជំហានដំបូងក្រុមហ៊ុន នឹងបើកដំណើរការរថភ្លើងនៅពេលថ្ងៃសិន តែឆាប់ខាងមុខនេះដែរ […]

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីពង្រឹងវិស័យអាទិភាព៣នៅកម្ពុជា

កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣ ដើម្បីពង្រឹងបន្ថែមនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម វ៉ាង យី ជារដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ (ពីថ្ងៃទី២១ ដល់២៣ ខែមេសា)។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី និងឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣រួមមាន៖ ១.លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់​សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំ​ណាក់កាលទី២។ ២.វិញ្ញា​បន​បត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា។ ៣.ពិធីសារទាក់ទងនឹង​ការ​ធ្វើ​ចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្តាល​ស​ម្រេ​ច ធ្វើពី​ស្បែក​គោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះដែរ ក៏​មាន​​ពិធី​សម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀម​ទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា​ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី នេះ ស្របពេលនឹងការ​ប្រារព្ធ​ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹង​មិត្ត​ភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ - Video Advertisement -

បច្ចុប្បន្ន ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង មានផ្ទៃដីប្រមាណ ២៨ម៉ឺនហិកតា

បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិ​​តក្រោមការគ្រប់គ្រងរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ​។​ ប្រភពដដែលបានបន្ថែមឱ្យដឹងថា តំបន់ការពារធម្មជាតិទាំង ៨ទីតាំងនេះ ស្ថិតក្នុងការគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។ បន្ថែមពីនេះ តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែ​រ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំ​​ប​ន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (​ឥសាន ឧត្តរ និងជួរភ្នំក្រវាញ)​ លាតសន្ធឹងលើផ្ទៃដីសរុប​ប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ ទន្ទឹមនឹងនេះផងដែរ  ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ […]

កម្ពុជាចេញវិធានការសំខាន់ៗ ដើម្បីទប់ទល់នឹងកង្វះទឹកប្រើប្រាស់ ខណៈរដូវវស្សានឹងមកដល់យឺតយ៉ាវ

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីត្រៀមខ្លួនអន្តរាគមន៍ទាក់ទងនឹងបញ្ហាអាកាសធាតុក្តៅហួតហែងខ្លាំងនៅទូទាំងប្រទេសកម្ពុជា ដែលបង្កឱ្យមានគ្រោះរាំងស្ងួត និងកង្វះទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដែលផ្សាយចេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់ក្រសួងបានអះអាងថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដោយបានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេសគ្រោះរាំងស្ងួត ដោយសារធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង ដែលនាំឱ្យរដូវវស្សានឹងឈានមកដល់មានភាពយឺតយ៉ាវខុសប្រក្រតី ទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ដែលជាហេតុនាំឱ្យតំបន់មួយចំនួនមានការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃជាដើម៕ បញ្ហាប្រឈមទាំងអស់ខាងលើ បានជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញនូវវិធានការបន្ទាន់ ៥ចំនុចដូចខាងក្រោម៖ ១. ត្រូវចាត់មន្រ្តីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងចាត់វិធានការចាំបាច់ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋនៅតាមតំបន់ដែលងាយរងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។ ៤. មន្ត្រីជាន់ខ្ពស់របស់ក្រសួង ត្រូវចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ដើម្បីចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋនៅជនបទត្រូវការ។ […]