កូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ

ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ ឬឈ្មោះជាភាសអង់គ្លេសថា Cambodian-Korean Institute of Construction Technology (C-KICT)» ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។

សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។

ទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃការបង្តើតវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យភាគីកូរ៉េជួយពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងអំឡុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។

ថ្លែងក្នុងជំនួបខាងលើលោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារការដ្ឋាន។ ដូចនេះ ការមានជំនួយបច្ចេកទេសពីសំណាក់សាធារណរដ្ឋកូរ៉េនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

វិទ្យាស្ថាន KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]