រដ្ឋបាលខេត្តកំពង់ស្ពឺគ្រោងប្រែក្លាយតំបន់ជុំវិញកីឡដ្ឋានទៅជាទីក្រុងរណប

រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងប្រែក្លាយតំបន់ជុំវិញកីឡដ្ឋានស្ដង់ដារអន្តរជាតិនៅខេត្តកំពង់ស្ពឺ ឲ្យទៅជាទីក្រុងរណប ដែលក្នុងនោះរួមមានការសាងសង់មណ្ឌលកែប្រែ និងទីតាំងសម្រាប់ថតភាពយន្តនៅជុំវិញតំបន់នេះ។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ថា៖ «ផ្ទៃដីនៅតំបន់នេះ(កីឡដ្ឋានខេត្តកំពង់ស្ពឺ)មានលក្ខណៈធំហើយស្អាតដូច្នេះហើយ យើងចង់កែប្រែតំបន់ហ្នឹងទៅជាទីក្រុងរណបមួយដែរ ជាទីប្រជុំជនទីក្រុងរណប។»

ឯកឧត្តមបានបន្តទៀតថា៖ «តាមគម្រោងយើងចង់យកកន្លែងគុក យកទៅដាក់ក្បែរនោះប្រហែលជា ១គីឡូ(ម៉ែត្រ) ពីទីកន្លែងហ្នឹង ព្រោះដីនៅទីកន្លែងហ្នឹង គឺជាដីសល់។ …យើងអាចធ្វើជាមណ្ឌលកែប្រែ បានន័យថាយើងមាននៅសល់ដីសម្រាប់ឲ្យអ្នកដែលជាប់ឃុំឃាំងរៀនសូត្រនូវផលរបររបស់គាត់ ដល់ពេលចេញពីគុកមកគាត់ចេះមុខរបរស្រាប់ហើយអាចប្រកបមុខរបរចិញ្ចឹមជិវិតគាត់បាន ដោយមិនចាំបាច់ទៅបំពានទ្រព្យសម្បត្តិអ្នកដទៃ បានន័យថាលួចប្លន់គេទៀតអញ្ចឹងទៅ។»

ឯកឧត្តមបានបន្ថែមទៀតថា៖ «គម្រោងមួយទៀតហ្នឹង គឺយើងចង់ធ្វើជាកន្លែងថតភាពយន្ត បានន័យថាយើងធ្វើស្ទូឌីយូ ឲ្យវាស្អាត។ ស្ទូឌីយូរាល់ថ្ងៃនេះ វាអត់សូវល្អដោយសារតែយើងអត់មានបានឌីហ្សាញបែបទំនើបមួយទៀត។ វាល្អម្យ៉ាងដែរ ប៉ុន្តែ យើងចង់ឌីហ្សាញវាអោយទំនើបជាងមុន។ យើងពង្រីកសក្ដានុពល និងពង្រីកទីក្រុងឲ្យធំជាងមុន។»

គួរបញ្ជាក់ផងដែរថា កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ ត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ ហិចតា មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានតម្លៃប្រមាណ ២ លានដុល្លារ ដែលទើបនឹងចាប់ផ្ដើមសាងសង់នាពេលថ្មីៗនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរទឹកក្រុង Freeland ប្រើប្រាស់ Digital Twin ដើម្បីកាត់បន្ថយការបាត់បង់ទឹក

អាជ្ញាធរទឹកក្រុង Freeland (FMA) ក្នុងរដ្ឋ Pennsylvania […]

រដ្ឋាភិបាលពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំយន្តការច្រកចេញចូលតែមួយ (Single Window) លើកទី […]

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

រដ្ឋប្តេជ្ញាអនុវត្តន៍សកម្មភាពចំនួន៣ ដើម្បីបង្កើតបរិយាកាសវិនិយោគដែលអំណោយផលខ្ពស់នៅកម្ពុជា

ថ្លែងនៅក្នុងពិព័រណ៍អន្តរជាតិចិនស្តីពីការវិនិយោគ និងពាណិ […]