អាយអឹមអែហ្វ៖ កំណើនផលិតផលក្នុងស្រុក (GDP)កម្ពុជានឹងធ្លាក់ចុះត្រឹមដក១,៥% ឆ្នាំ២០២០

កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា នឹងធ្លាក់ចុះដល់កម្រិត -១,៥% ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេស និងវិស័យឧស្សាហកម្មកាត់ដេរដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។

នេះបើយោងទៅតាមកិច្ចសម្ភាសន៍សារព័ត៌មានស្ដីអំពីរបាយការណ៍សង្ខេបរបស់នាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក ជាមួយលោក ឆាងយ៉ុង រី(Changyong Rhee) ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្ដរជាតិឬអាយអឹមអែហ្វ (IMF) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ។

លោកមានប្រសាសន៍ថា៖ «ចំពោះកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ដែលសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍ នឹងត្រូវធា្លក់ចុះយ៉ាងគំហុកទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ។ ចំពោះប្រទេសកម្ពុជា ខ្ញុំបានលឺថាវិស័យទេសចរណ៍ធ្លាក់ចុះទៅដល់ ៦០% និងវិស័យឧស្សាហកម្មកាត់ដេរក៏មានការធា្លក់ចុះយ៉ាងគំហុកដែរ។»

លោកបានបន្តថា៖ «យើងបានគណនាឡើងវិញហើយសម្រេចទម្លាក់កំណើនផលិតផលក្នុងស្រុកសរុបមកដល់កម្រិត-១,៥%។ ការដាំក្បាលចុះដល់ទៅដក១,៥ភាគរយ ឃើញតួលេខនេះ អ្នកអាចនឹងលាន់មាត់ថា ចុម…!ក៏ប៉ុន្តែសូមរម្លឹកថានៅមុនពេលវិបត្តិមេរោគនេះកើតឡើង យើងបានរំពឹងថា អត្រាផលិតផលក្នុងស្រុកនៃប្រទេសនេះគឺ៧%។ ក៏ប៉ុន្តែ ផលិតផលក្នុងស្រុកដែលធ្លាក់ចុះជាក់ស្តែង គឺជាង ៨,៥ ភាគរយបើប្រៀបធៀបទៅនឹងការព្យាករមុនពេលមានវិបត្តិ។ ដូច្នេះសេដ្ឋកិច្ចក្នុងប្រទេសនេះនឹងជួបការលំបាកខ្លាំងណាស់។»

សូមរម្លឹកផងដែរថា មុនតួលេខចេញដោយអាយអឹមអែហ្វនេះបន្តិច ធនាគារពិភពលោក ក៏ធ្លាប់បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ២,៥% ដោយសារការរីករាលដាលនៃកូវីដ ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០ នេះផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]