ក្រុមហ៊ុន Has-architecture ឈ្នះការរចនាប្លង់អគារ MGN កម្ពស់៤៨៥ម៉ែត្រនៅភ្នំពេញ

ក្រុមហ៊ុនស្ថាបត្យកម្ម Has-architecture បានឈ្នះការប្រកួតប្រជែងរចនាប្លង់អគារ MGN Tower កម្ពស់ ៤៨៥ ម៉ែត្រ ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។

អគារ MGN Tower គឺនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ MGN ព្រមទាំងជាអគារការិយាល័យ និងសណ្ឋាគារ ដែលនឹងក្លាយជាសំណង់ដែលខ្ពស់លំដាប់លេខទី ២ នៅកម្ពុជាក្រោយពេលបញ្ចប់ការសាងសង់។

យោងតាមសារព័ត៌មានផ្នែកស្ថាបត្យកម្ម aasarchitecture ក្រុមហ៊ុន Has-architecture ព្រមជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក R.R Architect បានឈ្នះការរចនាប្លង់អគារ៨៥ជាន់ខាងលើនេះ កាលពីខែ សីហា ២០១៨ ក៏ប៉ុន្តែ ទើបតែនឹងប្រកាសជាសាធារណៈកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩កន្លងទៅនេះ។

ចូលរួមរចនាឡើងដោយក្រុមហ៊ុនវិស្វកម្មអាឡឺម៉ង់ Knippers Helbig ការរចនាប្លង់របស់អគារ MGN Tower ត្រូវបានដឹកនាំដោយ Liem Nguyen ដោយឡែក អ្នកប្រកួតក្នុងក្រុមមានចំនួន៦ រូប។

គំនិតរចនានៃអគារខ្ពស់កប់ពពក បំពាក់ដោយកញ្ចក់នេះ គឺផុសចេញពីផ្កាអុកណា (Ochna) និងស្ថាបត្យកម្មបាយ័នខ្មែរ ។

ដើម្បីធ្វើឲ្យមានភាពទាក់ទាញបន្ថែមដល់អគារ ក្រុមរចនាបានដាក់កន្លែងពាណិជ្ជកម្ម និងវប្បធម៌ឆ្ងាយជាច្រើនម៉ែត្រពីផ្លូវ ដូច្នេះ ប្រជាពលរដ្ឋនឹងអាចរីករាយនឹងបរិយាកាសនៃអគារខ្ពស់ និងក្នុងបរិយាកាសទីក្រុងដែលមានសកម្មភាពដូចជា នៅទីក្រុងញូវយ៉ក សិង្ហបុរី ឬ សាយហ្គន។

បច្ចុប្បន្ននេះ អគារវឌ្ឍនៈកាពីថល ដែលមាន ៣៩ ជាន់នៅតែជាអគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដែលមានកម្ពស់ ១៨៧.៣ ម៉ែត្រ មុនពេល អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកម្ពស់ ៥៦១.៧ ម៉ែត្រក្លាយជាអាគារខ្ពស់ជាងគេនៅពេលសាងសង់រួចរាល់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចេញវិធានការសំខាន់ៗ ដើម្បីទប់ទល់នឹងកង្វះទឹកប្រើប្រាស់ ខណៈរដូវវស្សានឹងមកដល់យឺតយ៉ាវ

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីត្រៀមខ្លួនអន្តរាគមន៍ទាក់ទងនឹងបញ្ហាអាកាសធាតុក្តៅហួតហែងខ្លាំងនៅទូទាំងប្រទេសកម្ពុជា ដែលបង្កឱ្យមានគ្រោះរាំងស្ងួត និងកង្វះទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដែលផ្សាយចេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ បើតាមការលើកឡើងរបស់ក្រសួងបានអះអាងថា បច្ចុប្បន្នកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតអែលនីណូ (El Nino) ដោយបានបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ជាពិសេសគ្រោះរាំងស្ងួត ដោយសារធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង ដែលនាំឱ្យរដូវវស្សានឹងឈានមកដល់មានភាពយឺតយ៉ាវខុសប្រក្រតី ទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ដែលជាហេតុនាំឱ្យតំបន់មួយចំនួនមានការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគជាប្រចាំថ្ងៃជាដើម៕ បញ្ហាប្រឈមទាំងអស់ខាងលើ បានជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញនូវវិធានការបន្ទាន់ ៥ចំនុចដូចខាងក្រោម៖ ១. ត្រូវចាត់មន្រ្តីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងចាត់វិធានការចាំបាច់ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋនៅតាមតំបន់ដែលងាយរងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។ ៤. មន្ត្រីជាន់ខ្ពស់របស់ក្រសួង ត្រូវចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ដើម្បីចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋនៅជនបទត្រូវការ។ […]

បុគ្គលម្នាក់ប្រកាសចែកដីជូនពលរដ្ឋដោយឥតគិតថ្លៃនៅកំពង់ស្ពឺ តែរដ្ឋបដិសេធមិនទទួលស្គាល់ព្រោះ…

រដ្ឋបាលស្រុកឱរ៉ាល់ប្រកាសមិនទទួលស្គាល់ការចែកដីជូនពលរដ្ឋដោយលោក ជួន គន្ធា ខណៈដីនេះជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃនៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៤។ ការប្រកាសភ្លាមៗនេះ ធ្វើឡើងក្រោយទំព័រហ្វេកប៊ុកផេកឈ្មោះ KH Plus News បានឡាយផ្ទាល់អំពីកិច្ចសម្ភាសន៍ជាមួយលោក ជួន គន្ធា ទាក់ទងនឹងការចែកដីនៅក្នុងស្រុកឱរ៉ាល់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមេសានេះ ដែលក្នុងមួយឡូតិ៍មានទំហំ ១០ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ មានទីតាំងនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចសម្ភាសន៍ខាងលើនេះ លោក ជួន គន្ធា បានលើកឡើងថា ដីដែលគាត់ចែកនេះ ជាដីរបស់គាត់ស្របច្បាប់ ១០០% មានចំនួន ៦០០០ឡូតិ៍។ លោកបានបន្ថែមថា ក្នុងមួយគ្រួសារ អាចទទួលបានក្រោម ១០ឡូតិ៍ និងត្រូវបង់សេវារដ្ឋបាលចំនួន ៤៥០ដុល្លារតែប៉ុណ្ណោះ ដោយទទួលបានប្លង់ភ្លាមៗ និងដាំបង្គោលដីបានភ្លាមៗផងដែរ។ លោកបន្តទៀតថា លោកបានសាងសង់ផ្លូវចូលទីតាំងដីទំហំ ១៥ម៉ែត្រ មានប្រវែង ៤គីឡូម៉ែត្រ និងគ្រោងសង់ផ្លូវប្រវែង ៣គីឡូម៉ែត្រលើទីតាំងដីទំហំ ៤២០ហិកតា។ […]

កម្ពុជាសម្រេចដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

សាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre – RTC AP។ ការអនុម័តនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋបាលគយកម្ពុជា នៅក្នុងសន្និសីទ អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកលើកទី២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដែលមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ ប្រទេស។ ក្រៅពីនេះ ក្នុងឱកាសនៃសនិ្នសីទខាងលើ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃរដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅវិញទៅមកលើការងារគយ ដោយផ្ដោតជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ គួរបញ្ជាក់ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ អគារនេះ ត្រូវបានសាងសង់ប្រើប្រាស់ថវិកាអស់ ១៤លានដុល្លារ មានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ […]

ក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»

ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅថ្ងៃទី១៨ មេសា និងពេលចុះពិនិត្យទីតាំងគម្រោងនៅថ្ងៃទី២១ ខែមេសា ២០២៤។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី គម្រោងនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ ដែលនេះក៏ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ រីឯការបង្កើតរបៀងគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» គឺផ្តោតសំខាន់ទៅលើការរៀបចំសម្បទាទេសចរណ៍ ដូចជា៖ ការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបថខ្មែរ ការរៀបចំផ្លូវគោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ជាដើម)។ គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានកន្លែងកម្សាន្តជាច្រើនដូចជា៖ ទឹកជ្រោះ ប្រាសាទបុរាណ […]

កម្ពុជា​មានទំហំទីផ្សារ​គ្រឿង​សង្ហា​រឹម​ជិត $១០០លានក្នុង១ឆ្នាំ​ អាចនឹងកើនដល់ជាង $១ពាន់លាននៅឆ្នាំ ២០៣៣

ទីផ្សារគ្រឿងសង្ហារិមកម្ពុជា ទោះបីមានទំហំតូចបន្តិចក៏ដោយ ប៉ុន្តែកំពុងមានការរីកចម្រើន ខ្លាំង ជាមួយនឹងទំហំទីផ្សារបច្ចុប្បន្នជិត ១០០លានដុល្លារក្នុងមួយឆ្នាំ អ្នកជំនាញព្យាករថា ទីផ្សារនេះនឹងកើនឡើងដល់ ១,៤៨៤ ពាន់លានដុល្លារនៅឆ្នាំ ២០៣៣ នេះបើយោងតាម “របាយការណ៍ស្រាវជ្រាវឧស្សាហកម្មគ្រឿងសង្ហារិមកម្ពុជាឆ្នាំ ២០២៤-២០៣៣” ដែលចេញផ្សាយដោយ finance.yahoo ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២៤។ ទោះបីជាមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏វិស័យផលិតគ្រឿងសង្ហារិមរបស់កម្ពុជា បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការនាំចេញកើនឡើងពី ៤១៩លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ៨៩០ លានដុល្លារក្នុងឆ្នាំ ២០២៣ (ថយចុះបន្តិចប្រមាណ ៦,១៨% បើធៀបនឹងឆ្នាំមុន)  ដែលឆ្លុះបញ្ចាំងពីអត្រាកំណើនប្រចាំឆ្នាំ (CAGR) គួរឱ្យកត់សម្គាល់មានប្រមាណ ២០,៧%សម្រាប់កំឡុងពេល ៥ឆ្នាំចុងក្រោយនេះ។ កត្តាជំរុញនៅពីក្រោយគន្លងនៃកំណើននេះ ភាគច្រើនកើតចេញពីសកម្មភាពនាំចេញ ដោយតម្លៃនាំចេញគ្រឿងសង្ហារិមរបស់ប្រទេសកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារផលិតផលគ្រឿងសង្ហារិមធំជាងគេបង្អស់នៅទូទាំងពិភពលោក។ គួរកត់សម្គាល់ថាក្រុមហ៊ុនគ្រឿងសង្ហារិមធំៗចិនដូចជា Zhi Bang Furniture និង Sofia បានពង្រីកវត្តមានរបស់ពួកគេដោយបង្កើតហាងលក់រាយនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ថៃ […]

វៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស

ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម  Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។ លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។ តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។” ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។ ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា […]