រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ

រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។

នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម)

សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវក្រោមដីជាបណ្ដោះអាសន្នមួយខ្សែ។ ប៉ុន្តែឥឡូវនេះ គឺបើកឱ្យប្រើប្រាស់ផ្លូវពង្រីក ប្រវែង ២០៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលមានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣។ ហ្នឹងជាផ្លូវទីមួយ…»។

សម្ដេចបានបន្ថែមថា៖ «ផ្លូវក្រោមដីទី ២ មានបណ្ដោយ ៥៥៨ ម៉ែត្រ ទទឹង ៨,៥០ ម៉ែត្រ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវចោមចៅ។ អញ្ចឹងសុំឯកឧត្តម ឃួង ស្រេង ប្រកាសជាផ្លូវការ និងបើកឱ្យដំណើរការចាប់តាំងពីម៉ោងនេះតទៅ»។

គួរបញ្ជាក់ផងដែរថា កាលពីខែ តុលា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបើកឱ្យដំណើរការស្ពានអាកាសចោមចៅ ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ។ (អានបន្ថែម)

គិតត្រឹមខែកញ្ញា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានប្រមាណ ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ឆ្នាំនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក  

ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ “Dragon Ball” ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំងបំផុតនៅទូទាំងពិភពលោក ឧទ្យាននេះ នឹងអភិវឌ្ឍឡើងនៅលើទីតាំងស្ថិតនៅក្នុងទីក្រុង Qiddiya ដែលមានចម្ងាយប្រហែល ៤០នាទី ពីរដ្ឋធានី Riyadh ។ ចំនុចកណ្តាលនៃទីកម្សាន្តនេះ គ្រោងនឹងអភិវឌ្ឍជាកន្លែងរទេះហោះ (roller coaster) ដែលមានកំពស់ ៧០ម៉ែត្រ។ បន្ថែមពីលើនេះ ឧទ្យាននេះ នឹងមានបញ្ចូលកន្លែងទាក់ទាញជាង ៣០ទៀត រួមជាមួយនឹងសណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗទៀតផងដែរ។ លោក Abdullah bin Nasser Aldawood នាយកគ្រប់គ្រងនៃក្រុមហ៊ុន PIF’s Qiddiya Investment Co. បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “សួនកម្សាន្តប្រភេទ Anime​ (កន្លែងកម្សាន្តដែលមានទស្សនីយភាពបែបគំនូរជីវចល) […]

កម្ពុជា និងUNIDO សហការគ្នាជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតង

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង (Eco-industrial park) នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះមានគោលដៅជំរុញការ​អភិវឌ្ឍឧស្សាហកម្មប្រកប​ដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមីនា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​គណៈប្រតិ​ភូ​ ដឹកនាំដោយលោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់អង្គការ UNIDO។ UNIDO បានទទួលការអនុម័តពីទីភ្នាក់ងារស្វីស​សម្រាប់​ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដើម្បីចាប់ផ្តើមបេសកកម្មសិក្សាស្វែងយល់ (scoping mission) សម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅកម្ពុជា។ បេសកកម្ម ដែលកំពុងអនុវត្ត និងដឹកនាំដោយប្រធានទីប្រឹក្សាបច្ចេកទេសរបស់ UNIDO ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌូនេស៊ី នឹងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ដើម្បីវាយតម្លៃតំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមានសក្តានុពលសម្រាប់អនុវត្តគម្រោង។ ទីប្រឹក្សានឹងសិក្សាតំបន់​សេដ្ឋកិច្ច​ពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់​សេដ្ឋកិច្ច​ពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈ​ពេល​មួយ​ឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ លោកសុខ ណារិនបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និង​ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់​ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និង​ឥណ្ឌូនេ​​ស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីបាន​ស្វាគមន៍ចំពោះវិនិយោគិន […]

កម្ពុជា-ឡាវ កំពុងពិភាក្សាពីលទ្ធភាពសង់ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍។​ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។​ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។​ - Video Advertisement -

ក្រុមហ៊ុនកូរ៉េចំនួន១៣ កំពុងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា

លោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានដឹកក្រុមហ៊ុនឯកជនចំនួន១៣ មកពីសាធារណរដ្ឋកូរ៉េ ចូលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈក្នុងចំណោមក្រុមហ៊ុនទាំង១៣នេះ មានក្រុមហ៊ុនខ្លះកំពុងមានសកម្មភាពស្រាប់នៅកម្ពុជារួចទៅហើយ។ នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីសក្ដានុពលនានាដែលជំរុញឱ្យក្រុមហ៊ុន គួរតែសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ ក្នុងនោះរួមមាន៖ ស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។ លើសពីនេះទៅទៀតនោះគឺរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៣នោះរួមមាន៖ ក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Hyundai Motor, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន CJ […]

World Bank សម្រេចបន្ថែមកម្ចី $៣៥លាន សម្រាប់អនុវត្តគម្រោងកែលម្អផ្លូវជនបទក្នុងខេត្តចំនួនបីនៅកម្ពុជា

ធនាគារពិភពលោក បានអនុម័តឥណទានបន្ថែមមានទឹកប្រាក់ចំនួន ៣៥លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP_Cambodia Road Connectivity Improvement Project)​ ឱ្យមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយ គណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមីនា ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីប្រជុំជន(ផ្សារ), ទៅសាលារៀន និងទៅរកសេវាសុខាភិបាល តាមបណ្តាខេត្តដូចជា ខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ ខណៈខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ក្នុងនោះមានពលរដ្ឋ ៨០% រស់នៅតាមទីជនបទ។ គម្រោង RCIP បានផ្តល់ជាថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត (យោងតាមរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia) ដែលជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយគ្មានកម្រាលកៅស៊ូ ឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវនោះទេ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងអស់នោះ បានបង្កជាហានិភ័យដល់លទ្ធភាពក្នុងការទទួលបាននូវសេវាសំខាន់ៗ ដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលអវិជ្ជមានឥតស្រាកស្រាន្ត […]

កម្ពុជា និងអឺរ៉ុប រួមគ្នាអនុវត្តកម្មវិធីថ្មី៤ តម្លៃជាង $៨៥,៦លាន ដោយផ្តោតលើវិស័យថាមពល

កម្ពុជា និងសហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រនិងអនុវត្តកម្មវិធីធំៗចំនួនបួន ដែលផ្តោតលើការលើកកម្ពស់ខ្សែសង្វាក់តម្លៃប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ដែលមានតម្លៃសរុប ៨៥,៦ លានដុល្លារ។ ពិធីសម្ពោធកម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Jutta Urpilainen តំណាងមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ យោងតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីថ្មីទាំង៤នេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ពង្រឹងសន្តិសុខថាមពល និងរួមបញ្ចូលផលិតផលកម្ពុជាទៅក្នុងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ការគាំទ្ររបស់សហភាពអឺរ៉ុប​ ក៏រួមបញ្ចូលផងដែរនូវវិធានការនានាពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្លាស់ប្តូរបៃតង។ កម្មវិធីទាំង៤នោះ មានតម្លៃជាទឹកប្រាក់សរុប ៨៥​,៦លានដុល្លារ ក្នុងនោះរួមមាន៖ ទី១) កម្មវិធីភាពជាដៃគូដើម្បីអភិវឌ្ឍនិរន្តភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា មានថវិកាសរុប១៨,៤លានដុល្លារ ដែលក្នុងនោះមានសហិរញ្ញប្បទានពីប្រទេសអាឡឺម៉ង់ ចំនួន ៧,៨លានដុល្លារ។ ទី២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងវិស័យឧស្សហកម្ម មានថវិកាសរុប ៦,៥លានដុល្លារ។ ទី៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស ២០២៤-២០២៧ មានថវិកាសរុប ចំនួន ៥៣,១លានដុល្លារ។ ទី៤) កម្មវីធីភាពជាដៃគូសហភាពអឺរ៉ុប […]