ក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់

ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប លោក Li Min បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងអភិវឌ្ឍគម្រោងធំៗចំនួន៤នៅតំបន់ខាងលើដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្ដរជាតិដ៏ធំមួយនៅរាជធានីភ្នំពេញនាពេលអនាគត។

ជាក់ស្តែង គម្រោងធំៗចំនួន ២ នៃគម្រោងសរុបត្រូវបានលេចចេញជារូបរាងរួចមកហើយពោលគឺគម្រោង Prince Central Plaza និង គម្រោង Prince Modern Plaza ដែលថ្មីៗគ្រោងឆ្អឹងអគារត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ ចំណែកឯគម្រោងធំៗចំនួន ២ ទៀត លោក Li Min បានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការទិញដីជាច្រើនម៉ែត្រការ៉េនៅជុំវិញតំបន់ស្ពានអាកាសក្បាលថ្នល់រួចហើយសម្រាប់ការអភិវឌ្ឍន៍នាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិនដែលបានបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅកម្ពុជា។ ថ្មីៗនេះក្រុមហ៊ុនក៏បានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងមេរយៈពេល ១០ឆ្នាំ របស់ខ្លួននៅកម្ពុជាតាមរយៈការបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលនៃសង្កាត់ពាណិជ្ជកម្ម (Central Business District) ដ៏ធំមួយនៅរាជធានីភ្នំពេញព្រមទាំងគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]