ពន្ធដារត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធអចលនទ្រព្យដែលនឹងត្រូវចាប់ផ្តើមក្នុងខែកក្កដា

អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈការរៀបចំសិក្ខាសិលាផ្សព្វផ្សាយជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ។

ការត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រានេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាថ្មីដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ សម្រាប់សំណង់ឬដីស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាខាងលើនេះបានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបែងចែកប្រភេទអចលនទ្រព្យទៅជា៦ផ្នែកដែលក្នុងនោះរួមមាន ១) តំបន់ ២) ផ្លូវមេ ៣)ផ្លូវរណប ៤) ច្រកផ្លូវ ៥) ផ្លូវឃុំឬផ្លូវសង្កាត់ និង ៦)ផ្លូវភូមិ សម្រាប់ជាជំនួយដល់ការអនុវត្តមូលដ្ឋានគិតពន្ធថ្មីនេះដែលអត្រាថ្មីមានភាពខុសគ្នាទៅតាមប្រភេទនិងតំបន់នីមួយៗ។

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៩ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នឹងកំណត់យកតម្លៃថ្មី មិនលើសពី ៧០ ភាគរយ នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ។

ទាក់ទងទៅនឹងមូលដ្ឋានគិតពន្ធថ្មីនេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាមិនទាន់អាចឆ្លើយប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំអំពីការយល់ឃើញរបស់លោកនៅឡើយទេចំពោះអត្រាថ្មីនេះ ដោយហេតុថា លោកមិនទាន់មានតារាងមូលដ្ឋានគិតពន្ធថ្មីនៅក្នុងដៃ។

គួរបញ្ជាក់ថា អ្នកជាប់ពន្ធត្រូវធ្វើការបង់ពន្ធប្រថាប់ត្រាក្នុងអត្រា៤ភាគរយស្របតាមមូលដ្ឋានគិតពន្ធដែលបានកំណត់កាលពី១០ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែ ដើម្បីបង្កើនប្រាក់ចំណូលពន្ធនិងដើម្បីឲ្យស្របតាមការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសម្រេចធ្វើការកំណត់មូលដ្ឋានគិតពន្ធថ្មីនេះតែម្តង។ អានបន្ថែម

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅរាជធានីភ្នំពេញបានរហូតដល់ទៅ ៩៧ លានដុល្លារអាមេរិក លើចំនួនអចលនទ្រព្យប្រមាណ ៥៥ ៦០០ អចលនទ្រព្យ។ ហើយក្នុងរយះពេលបីខែដំបូងនៃឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានដល់ទៅ ២៤ លានដុល្លារអាមេរិកលើចំនួនអចលនទ្រព្យប្រមាណ ២០ ៥០០អចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]

សាលាតិចណូទី២ ក្បែរវិមានឈ្នះឈ្នះ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាទី២ (សាលាតិចណូ)​ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ស្ថិតនៅលើផ្ទៃដី ៥ហិកតា ក្បែរវិមានឈ្នះឈ្នះ។ ការបើកការដ្ឋានសាងសង់ បានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមផេកហ្វេកប៊ុកសាលាតិចណូ បានបញ្ជាក់ឱ្យដឹងថា ការដ្ឋានសាងសង់នេះ ត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥ និងត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd។ បន្ថែមពីនេះ គម្រោងសាងសង់នេះ ត្រូវចំណាយថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ គួរបញ្ជាក់ថា សាលាតិចណូសាខាទី២ នឹងត្រូវបានសាងសង់លើផ្ទៃដី ៥ហិកតា រួមមានអគារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដែលមានកម្ពស់ […]

OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើត​ស្ថាប័ន​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំផុសគំនិត​ដោយ​ជោគជ័យ​របស់​សាលា School […]

ជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ

ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរប​ស់​ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ​ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង ដែលត្រូវបានអនុវត្តប្រមាណជាពីរឆ្នាំ គឺការពង្រឹងសមត្ថភាពប្រតិបត្តិការ និងថែទាំប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល ២ឆ្នាំនេះ ក្រុមការងារសម្រេចបានជាលទ្ធផលធំៗចំនួន ០២ រួមមាន៖ ទី១៖ គឺការបណ្តុះបណ្តាលបុគ្គលិកដែលអាចអនុវត្តការថែទាំ និងការគ្រប់គ្រងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធលូ ទី២៖ គឺបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយការការពារ ការខូចខាតដោ​យ​ទឹ​កជំនន់ទាំងភាគីប្រជាពលរដ្ឋ និងភាគីរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ តាមរយៈគម្រោងខាងលើនេះ រាជធានីភ្នំពេញ នឹងអាចប្រើប្រាស់សៀវភៅណែនាំស្តីអំពីការគ្រប់គ្រងថែទាំប្រព័ន្ធលូ ដើម្បីអនុវត្តការថែទាំ និងការគ្រប់គ្រងប្រចាំថ្ងៃ ហើយបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ឈានទៅរកការកែលម្អបរិស្ថានទីក្រុង។ - Video Advertisement -

នាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស

នាយករដ្ឋមន្ត្រីថៃលោក  ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។ នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោក​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ចូលរួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​អំពី​វិធី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​សមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។ លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោក​បាន​ជំរុញ​ប្រទេស​អាស៊ាន​ឱ្យ​ស្វែង​យល់​ពី​វិធីសាស្ត្រ​ជំនួស ដោយ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​លើក​ទឹក​ចិត្ត​សេដ្ឋកិច្ច​ចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។ - Video […]