សួនសមិទ្ធផលនយោបាយឈ្នះឈ្នះចំនួន៤ នឹងកសាងឱ្យហើយចុងឆ្នាំនេះ

សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ ចំនួន៤ បន្ថែមទៀត នឹងត្រូវកសាងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះឈ្នះ ដែលនឹង​ប្រព្រឹត្តទៅនៅខែ​ ធ្នូ ឆ្នាំ ២០២០ ​នេះ។ នេះបើយោង​តាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិ ​ក្នុងថ្ងៃទី ០៤ ខែ មិថុនា នេះ។

នៅក្នុង​កិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ក្រុម​ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ព្រម​ទាំងមន្ត្រីដែល​ពាក់ព័ន្ធ បានសម្រេចឱ្យធ្វើសួនចំនួន​៤ គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ ក្នុង​បរិវេណវិមានឈ្នះឈ្នះនេះ​។

យោងតាមប្រសាសន៍រដ្ឋមន្ត្រីការពារជាតិថ្លែងក្នុងឱកាសនោះ សួនសមិទ្ធផលនីមួយៗ សុទ្ធតែមាន​អត្ថន័យ​ខុសៗ​គ្នា​។ សួនឃឿនការពារជាតិ ស្ថាបនាឡើង​ដើម្បីរំលឹក​គុណ​ដល់​ កងយោធពលខេមរភូមិន្ទ។ សួនវិស័យរក្សាសន្តិភាព សាងសង់ឡើង​ ដើម្បីរំលឹកដល់សមិទ្ធផល​របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបេសកកម្មរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក។ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ គឺដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់​វិមាន​ឈ្នះឈ្នះ។ ចំណែកឯទីបួន គឺសួន​វិស័យសន្តិសុខសង្គម ដែលត្រូវកសាងឡើង​ដើម្បីបង្ហាញពីសមិទ្ធផលនានា របស់​កងរាជអាវុធហត្ថ និងនគរបាលកម្ពុជា។

សម្ដេច​ បានបញ្ជាក់ថា ក្រោយសម្រេចឲ្យ​សាងសង់ សួនសមិទ្ធផលទាំង ៤ នេះ ក្រុមការងារនីមួយៗត្រូវពន្លឿនការងារសាងសង់សួនរបស់ខ្លួន ឲ្យបានរួចរាល់ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល ៤៣ ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៩ ខែធ្នូ ខាងមុខនេះ។​

គួរ​រម្លឹកផងដែរថា កាលពីថ្ងៃទី៣០ ឧសភា ២០២០ ​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ទំហំប្រមាណ ៨, ៨ ហិកតា ក្នុង​ខេត្ត​កោះកុងក៏បាន​​បើ​កការដ្ឋាន​សាង​សង់ផងដែ ក្នុង​គោល​បំណង​រំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម៕

(អាន​បន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]