កូវីដ-១៩ បង្អាក់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពត

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅក្នុងខេត្តកំពត សម្រេចបានប្រមាណជា៣០%ហើយ។ បើតាមផែនការ គម្រោងដ៏ធំមួយនេះ គឺត្រូវបញ្ជប់ នៅក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនសាងសង់បានស្នើសុំផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន ព្រោះតែប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩។

នេះបើតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ឆ្លើយតបនឹងសំណួរអ្នកសារពត៌មាន លោកប្រធានបានបញ្ជាក់ច្បាស់ថា មូលហេតុដែលនាំឱ្យមានគម្រោងកសាងកំពង់ផែនេះ ជាកំពង់ទេសចរណ៍អន្តរជាតិ ដោយសារការសំឡឹងឃើញពីសក្តានុពលនៅក្នុងខេត្តកំពតនេះ ក្នុងផ្សារភ្ជាប់លំហូរទេសចរណ៍តាមផ្លូវទឹកជាមួយប្រទេសជិតខាងមានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសដទៃៗទៀត។

លោកប្រធានបន្តថា កំពង់ផែនេះ សម្រាប់តែភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកចំនួនមនុស្សប្រមាណ ៣០០ នាក់ អាចចូលចតបានយ៉ាងងាយស្រួល។ ទោះយ៉ាងនេះក្តី កំពង់ផែនេះ មិនមែនសម្រាប់នាវាដឹកទំនិញទេ ដូច្នេះនាវាដឹកទំនិញធំៗមិនអាចចូលចតបានទេ។

ចំពោះសមត្ថភាពផ្ទុកមនុស្សវិញ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលជាម្ចាស់ជំនួយក្នុងគម្រោងសាងសង់នេះ បានឱ្យដឹងថា កំពង់ទេសចរណ៍អន្តរជាតិនេះ អាចទទួលយកភ្ញៀវទេសចរណ៍ក្នុងរង្វង់ប្រមាណ១០០០នាក់ក្នុងមួយថ្ងៃ នៅពេលបើកឱ្យដំណើរការដំបូង។

ភ្ជាប់ជាមួយនឹងគម្រោងកំពង់ផែទេសចរណ៍នេះ រដ្ឋបាលខេត្តកំពត បានរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ៥ ឆ្នាំ (២០១៩-២០២៣) សម្រាប់ខេត្តកំពត ដើម្បីទទួលកំណើនភ្ញៀវទេសចរសរុប ដែលមានការព្យាករថា នឹងកើនឡើងដល់ទៅ ២ ៥០០ ០០០ នាក់ សម្រាប់ឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ ត្រូវបានគេរំពឹងទុកថា នឹងមានកំណើនដល់ទៅ ៣០ ០០០នាក់។ ក្នុងផែនការនេះ រដ្ឋបាលខេត្តកំពត នឹងបន្តពង្រឹកវិស័យស្នាក់នៅ ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបង្កើនចំនួនបន្ទប់ពី ៥ ០០០ ទៅ ៦ ០០០ បន្ទប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរក្នុងពេលខាងមុខ។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកទឹកឈូ ខេត្តកំពត គ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលនឹងត្រូវសាងសង់ឡើងដោយក្រុមហ៊ុនវិស្វកម្ម SBPH Engineering & Construction Co. Ltd ក្រោមកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណជាង ៨,៤៨លានដុល្លារអាមេរិក។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងរួម ឈ្មោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project GMS TIIG No.3194-CAM)៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ជប៉ុនផ្តល់ឥណទាន ១១៩ លានដុល្លារ ជួយគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅខេត្តព្រះសីហនុ

ភាពជាដៃគូហិរញ្ញវត្ថុ រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យ […]