គេថាវិបត្តិកូវីដជាឱកាសទិញអចលនទ្រព្យបានថោក តែហេតុអ្វីចំនួនការទិញលក់ធ្លាក់ចុះទៅវិញ?

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ។ ប៉ុន្តែគ្រប់ពេលដែលសួរទៅអ្នកវិភាគ ឬអ្នកជំនាញ ពួកគេតែងតែឆ្លើយថាជាឱកាសៗ ព្រោះអាចទិញអចលនទ្រព្យបានក្រោមតម្លៃទីផ្សារ។

ផ្ទុយទៅវិញ បើសង្កេតតាមភាពជាក់ស្ដែង គឺឃើញថាមានភាពស្ងប់ស្ងាត់ ហើយបើយោងតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ លោក ច្រឹក សុខនីម ចំនួនការទិញលក់នៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ១៥% ទៅ ២០% ឯណោះ។

តើហេតុអ្វីជាឱកាស តែការទិញលក់ធ្លាក់ចុះទៅវិញ?

លោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ការពិតស្ថានភាពបែបនេះជាឱកាស តែមាន ២ កត្តាធំៗ ធ្វើឱ្យការទិញលក់ធ្លាក់ចុះ។

«កត្តា ទី១ អ្នកមានលុយ គឺគេមិនមែនឃើញថោកចេះតែទិញទេ គេគិតវិភាគមើលដែរ។ ជាឱកាសទិញបានថោកពិតមែន តែទិញហើយចំណេញឬអត់ មានឱកាសឡើងថ្លៃឬអត់ក្រោយចប់កូវីដ ពោលគឺគេទិញរើសអចលនទ្រព្យណាដែលល្អប៉ុណ្ណោះ។ ដូច្នេះ មិនមែនថាគ្មានអ្នកទិញលក់ទេ តែដោយសារគេទិញប្រយ័ត្នជាងមុន ទើបមើលទៅដូចជាស្ងាត់»។

«កត្ដាទី ២ ចរន្តទិញលក់នៅកម្ពុជាជិតពាក់កណ្ដាលពឹងផ្អែកលើជនបរទេស ហើយដោយសារតែវិបត្តិកូវីដ ទើបធ្វើឱ្យទីផ្សារបាត់បង់ការទិញលក់មួយចំណែកធំនេះទៅ»។

បើនិយាយឱ្យខ្លី កាលៈទេសៈនេះ ជាឱកាសសម្រាប់វិនិយោគិនដែលមានបទពិសោធន៍ មានថវិកាខ្ពស់ និងមានចរន្តសាច់ប្រាក់សល់ច្រើន ព្រោះត្រូវការពេលដើម្បីឱ្យអចលនទ្រព្យឡើងថ្លៃវិញ។

លើសពីនេះ មិនមែនគ្រប់កន្លែងដែលលក់ក្រោមតម្លៃទីផ្សារជាឱកាសនោះទេ ព្រោះកន្លែងខ្លះលក់ថោកមែន តែមិនងាយឡើងវិញនោះទេ។

ទោះជាយ៉ាងក្ដី លោក សៀកឡុង នៅតែមានសុទិត្ថិនិយមថាឆ្នាំ ២០២១ នេះ ទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ដោយសារប្រទេសនីមួយៗចាប់មានវ៉ាកស៊ាំង ជាកត្ដាទាក់ទាញវិនិយោគិនពីក្រៅប្រទេស។

គួរបញ្ជាក់ផងដែរ អ្នកជំនាញរូបនេះ រួមគ្នាជាមួយអ្នកវិភាគ ២ រូប ទៀត ធ្លាប់បានចែករំលែកយុទ្ធសាស្រ្តចំនួន ៧ ដែលធ្វើឱ្យចង់អ្នកវិនិយោគលើអចលនទ្រព្យចំណេញច្រើន ជាពិសេសក្នុងកាលៈទេសៈបែបនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

ក្រោមចក្ខុវិស័យថ្មីមិនធ្លាប់មានពីមុនមក ដែលនឹងមានឥទ្ធិពលកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ឡើងវិញ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ បានចាប់ផ្តើមប្រតិបត្តិការបន្តគម្រោងព្រែកជីកហ្វូណនតេជោដ៏មានមហិច្ឆតាជាមួយខ្ទង់ថវិកាចំនួន ១,៧ ពាន់លានដុល្លារ។ ការបណ្តាក់ទុកដ៏សំខាន់មួយនេះមានគោលបំណងតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ម៉ែត្រ និងជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវាដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ គម្រោងខ្នាតយក្សនេះ លាតសន្ធឹងលើខេត្តចំនួនបួន និងរួមបញ្ចូលការសាងសង់ប្រព័ន្ធទ្វារទឹកចំនួន ៣ ស្ពានចំនួន ១១ និងចិញ្ចើមផ្លូវប្រវែង ២០៨ គីឡូម៉ែត្រ នេះយើងយោងតាមប្រភពទិន្នន័យពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣។ ព្រែកជីកថ្មីនេះ មិនត្រឹមតែសន្យាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកឱ្យកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាម ជាពិសេសកំពង់ផែ Cai Mep ដែលមានទីតាំងនៅជិតទីក្រុងហូជីមិញថែមទៀតផង នេះបើយោងតាមបទពវិភាគរបស់លោក រឹម សុខវី ចុះផ្សាយក្នុងសារព័ត៌មាន ThinkChina កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ នៅពីក្រោយសាវតារគម្រោង និងផលប្រយោជន៍នៃព្រែកជីកហ្វូណនក្នុងការលើកស្ទួយប្រជាប្រិយភាពក្នុងស្រុករបស់នាយករដ្ឋមន្ត្រីថ្មី […]

ធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!

ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ​ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣  អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]

សេដ្ឋវិទូហុងកុងព្យាករអតិផរណានៃសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៤ នឹងបន្តជាប់គាំងនៅត្រឹម ១០%

ខណៈដែលពិភពលោកកំពុងចាប់ផ្តើមជាថ្មីមួយនឹងឆ្នាំ ២០២៤ សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅផ្លូវបំបែករវាងការងើបឡើងវិញ និងតុល្យភាពនៃហានិភ័យដែលអាចកំណត់គន្លងសេដ្ឋកិច្ចដែលនឹងត្រូវវិវត្តជាបន្តបន្ទាប់នៃឆ្នាំនេះ។ Schroders ដែលជាស្ថាប័នស្រាវជ្រាវនិងរៀបចំយុទ្ធសាស្ត្រឈានមុខខ្នាតអន្តរជាតិនៅហុងកុង ទើបនឹងបានចេញបទវិភាគស៊ីជម្រៅមួយចេញផ្សាយនៅថ្ងៃទី 0១ ខែកុម្ភៈ ឆ្នាំ ២០២៤ បង្ហាញពីទិដ្ឋភាពសេដ្ឋកិច្ចសាកលដែលអាចនឹងបន្តជាប់គាំង ដោយបានរំលេចអំពីសេណារីយ៉ូអតិផរណារហូតដល់ ១០%។ Schroders គូសបញ្ជាក់អំពីហានិភ័យគួរឱ្យកត់សម្គាល់ទាក់ទងនឹងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ និងភាពធន់នៃការចំណាយរបស់អ្នកប្រើប្រាស់។ ទិន្នន័យថ្មីៗពីប្រភពដដែលបង្ហាញថា វិធានការរូបិយវត្ថុរបស់ពិភពលោក អាចនឹងបាត់បង់ប្រសិទ្ធភាពមួយចំនួន ដោយការចំណាយរបស់អ្នកប្រើប្រាស់ដែលសល់ទុន អាចនឹងកើនឡើងក្លាយជាបញ្ហាប្រឈមចំពោះការធ្លាក់ចុះអតិផរណាដោយរលូន។ ភាពធន់នេះ ថ្វីត្បិតតែនឹងអាចបន្ថែមពិន្ទុ ១,៣% ដល់កំណើនពិភពលោក ក្នុងពេលដំណាលគ្នាវាក៏អាចនឹងបង្កើនការព្រួយបារម្ភអំពីការកាត់បន្ថយអត្រាការប្រាក់ដែលពន្យារពេលផងដែរ។ ការវិភាគខាងលើ ធ្វើឱ្យអ្នកសេដ្ឋកិច្ចងាកមកយកចិត្តទុកដាក់ខ្ពស់ចំពោះភាពប្រឈមគ្នារវាងតម្រូវការកើនឡើង និងកំណើនអតិផរណាដែលអាចជំរុញឱ្យមានការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុជាពិសេសក្នុងប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចធំៗ។ ទន្ទឹមនឹងនេះ បើសិនជាសេណារីយ៉ូនេះកើតឡើង វាអាចនឹងទាក់ទាញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះបញ្ជូលគោលនយោបាយបែបប្រតិកម្មរហ័ស ដែលនាំទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកភ្លាមៗជាថ្មីវិញ។ ហានិភ័យនេះ នៅតែជាសេណារីយ៉ូដែលអាចនឹងកើតឡើងបើបូកផ្សំនឹងកត្តាជំរុញផ្សេងៗទៀត។ ចំពេលមានបញ្ហាប្រឈមទាំងនេះ សេដ្ឋកិច្ចពិភពលោកជួបនឹងភាពមិនប្រាកដប្រជាលើផ្នែកផ្គត់ផ្គង់។ និន្នាការសាទរចំពោះការមកដល់នៃបច្ចេកវិជ្ជាបរិវត្តកម្ម ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជំរុញឱ្យមានការរីកចម្រើននៃការវិនិយោគ បង្កើនផលិតភាពក៏ពិតមែន និងកំណើនសេដ្ឋកិច្ចបន្តិចម្តងៗក៏ពិតមែនប៉ុន្តែក្នុងល្បឿនមួយដែលយឺតជាងមុន។ ផ្ទុយទៅវិញ ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដែលមានលក្ខណៈអវិជ្ជមាននៅតាមវិស័យមួយចំនួន ផ្សំជាមួយនឹងសេណារីយ៉ូអតិផរណាផ្នែកផ្គត់ផ្គង់របស់សេដ្ឋកិច្ចសកល អាចបង្វែរសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកការជាប់គាំងឡើងវិញ។ លទ្ធផលវិភាគរបស់ Schroders ដដែលបានកំណត់ភាពទំនងជានឹងកើតឡើង (ប្រូបាប៊ីលីតេ) នៃអតិផរណាសកលដល់ទៅ ១០% ដោយសង្កត់ធ្ងន់លើផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ចក្នុងន័យរយៈពេលវែង […]

WB ស្នើអាទិភាពកំណែទម្រង់ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ខណៈរដ្ឋាភិបាលឆ្លើយតបថាកំពុងអនុវត្តហើយ

មហិច្ឆតាឡើងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមចំណាត់ថ្នាក់របស់ធនាគារពិភពលោក នៅតែជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពរបស់កម្ពុជា។ ថ្លែងក្នុងខែវិច្ឆិកាកន្លងទៅនៅក្នុងសន្និសីទវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា “រដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញារបស់ខ្លួនក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ (upper middle-income) នៅឆ្នាំ២០៣០ និងទៅជាប្រទេសចំណូលខ្ពស់ (high income) នៅត្រឹមឆ្នាំ ២០៥០”។​ ទោះជាយ៉ាងណាក៏ដោយ ខណៈកម្ពុជាទើបនឹងចាប់ផ្តើមមានសន្ទុះសេដ្ឋកិច្ចឡើងវិញនៅដើមឆ្នាំ ២០២៤នេះ ធនាគារពិភពលោកបានចេញផ្សាយលទ្ធផលវិភាគសេដ្ឋកិច្ចជាយុទ្ធសាស្ត្រដែលបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗដែលចាំបាច់ត្រូវយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឱ្យរិតតែរឹងមាំ។ របាយការណ៍ធនាគារពិភពលោក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សង្កត់ធ្ងន់លើកំណែទម្រង់សំខាន់ៗសម្រាប់កម្ពុជា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ក្នុងនោះ មានគូសបញ្ជាក់អំពីភាពចាំបាច់ចំនួន ០៣ចំណុចធំៗ៖ (១) ការផ្លាស់ប្តូរបរិយាកាសធុរកិច្ច (២) ហេដ្ឋារចនាសម្ព័ន្ធ និង (៣) កម្លាំងពលកម្ម ដើម្បីទប់ទល់នឹងសេណារីយ៉ូនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចនឹងកើតមាននៅពេលខាងមុខ ។ សំណើកំណែទម្រង់ទី១៖ ផ្លាស់ប្តូរបរិយាកាសធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រឈមនឹងឧបសគ្គក្នុងការធានាការផ្តល់មូលនិធិ និងទាមទារឱ្យមានការប្រកួតប្រជែងកើនឡើង ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល។ […]

NBC ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៦.៤ភាគរយ ក្នុងឆ្នាំ២០២៤នេះ

ធនាគារជាតិនៃកម្ពុជា បានព្យាករសេដ្ឋកិច្ចម្ពុជា នឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យ កម្មន្តសាល។ កំណើននេះ កើនខ្ពស់ជាងកំណើនប៉ាន់ស្មាន ៥.៥ ភាគរយក្នុងឆ្នាំ២០២៣។ របាយការណ៍វឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃ២៩ ខែមករា បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់ផងដែរ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។ វិស័យសំណង់ និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់ អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។ ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖ កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូ ពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា […]

ខណៈពាណិជ្ជកម្មចិន-លោកខាងលិចថយចុះ, ពាណិជ្ជកម្មចិន-អាស៊ាននឹងកើនដល់ $៦១៦ពាន់ពាន់លាន ក្នុងទសវត្សរ៍ក្រោយ

ប្រឈមមុខនឹងភាពតានតឹង និងការកើនឡើងនៃរនាំងពាណិជ្ជកម្មឥតឈប់ឈរ រវាងប្រទេសចិន និងលោកខាងលិច របាយការណ៍វិភាគថ្មីមួយដោយក្រុមប្រឹក្សាយោបល់បូស្តុន (BCG) បានព្យាករពីការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជំនួសវិញ។ ភាពជាដៃគូសេដ្ឋកិច្ចថ្មីរវាងចិននិងអាស៊ានដែលកំពុងរីកចម្រើននេះ នឹងឈានដល់ ៦១៦ ពាន់ពាន់លានដុល្លារ នៅក្នុងទសវត្សរ៍ខាងមុខ នេះបើយោងតាមសេចក្តីរាយការណ៍របស់ zawya.com នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៤។ របាយការណ៍ស្រាវជ្រាវរបស់ BCG សង្កត់ធ្ងន់ថា ប្រទេសចិន ក្នុងនាមជាប្រទេសនាំចេញទំនិញឈានមុខគេរបស់ពិភពលោក នៅតែមានភាពធន់ក្នុងការទាញយកសក្ដានុពលពីពាណិជ្ជកម្មពិភពលោក។ ស្ថាប័នទីប្រឹក្សាដដែលបានកត់សម្គាល់ថា “ការរំខានណាមួយនៅក្នុងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច ទំនងជានឹងបង្វែរទិសដៅពាណិជ្ជកម្មឆ្ពោះទៅរកជម្រើសជំនួស ដោយសំអាងលើគុណសម្បត្តិសេដ្ឋកិច្ចដែលមានលក្ខណៈគ្រប់គ្រាន់ មានប្រៀបជាងនិងមានភាពសម្របខ្លួនបានល្អជាង របស់ប្រទេសចិន។” ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយមានការព្យាករថានឹងធ្លាក់ចុះ ១៩៧ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ពីកម្រិតឆ្នាំ ២០២២។ ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងចិនជាមួយសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថា នឹងនៅតែបន្តកើនឡើង ប៉ុន្តែស្ថិតក្នុងល្បឿនមួយយឺត បើប្រៀបធៀបទៅនឹងមធ្យមភាគនៃពាណិជ្ជកម្មសកល។ ទិដ្ឋភាពពាណិជ្ជកម្មសកលដែលកំពុងវិវឌ្ឍ ក៏បង្ហាញពីឱកាសសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌាផងដែរ ដោយពាណិជ្ជកម្មសកលរបស់អាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១,២ពាន់ពាន់លានដុល្លារ​ (US$1.2 […]