ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងនឹងបញ្ចប់សេចក្តីព្រាងច្បាប់ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងតស្តុរភាកម្ម នឹងត្រូវបញ្ចប់ការនៅត្រឹមខែឧសភាឆ្នាំនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ផែនការអន្តរការ ត្រូវបានអនុម័តរួចហើយដោយអន្តរក្រសួង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

ផែនការមេអន្តរកាល នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

សេចក្តីព្រាងច្បាប់ផែនការមេអន្តរកាល នេះបាន រួមបញ្ជូលផែនការមេវិស័យចំនួន ៥ ដែលបានមកពីការសិក្សាយ៉ាងលំអិត ដោយដៃគូអភិវឌ្ឍន ក្នុងនោះ មាន៖ ផែនការមេដឹកជញ្ជូនតាមថ្នល់ និងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផែនការមេដឹកជញ្ជូនតាមផ្លូវដែក ផែនការមេដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងផែនការមេភស្តុភារកម្ម។

ថ្លែងនៅក្នុងសន្និបាទប្រចាំឆ្នាំក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ឯកឧត្តម ស៊ុណ ចាន់ថុល បញ្ជាក់ថា ក្នុងរយៈពេលបន្ទាប់ ក្រុមប្រឹក្សាជាតិភស្តុរភារកម្ម កំណត់ផែនការ និងរៀបចំយន្តការមេគ្រប់ជ្រុងជ្រោយស្ពីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដោយបំពេញបន្ថែមនូវសមាភាគសំខាន់ ពីរគឺ ការដឹកជញ្ជូនតាមផ្លូវអាកាស និងការដឹកជញ្ជូនពហុមធ្យោបាយ។

គួរបញ្ជាក់ថា សេចក្តីព្រាងផែនការមេអន្តរកាលស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន JICA តាំងពីខែកញ្ញា ឆ្នាំ២០១៨៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]