លោក ច្រឹក សុខនឹម៖ ចរន្តទិញលក់អលនទ្រព្យឆ្នាំ ២០២០ ធ្លាក់ចុះ ១៥% តែតម្លៃនៅមានស្ថេរភាព

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងថា ចរន្តទិញលក់អលនទ្រព្យឆ្នាំ ២០២០ ជារួមមានការធ្លាក់ចុះ ១៥% ទៅ ២០% ប៉ុន្តែតម្លៃទិញលក់ជាមធ្យមគឺមិនសូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេ។

លោកបានពន្យល់ថា ការធ្លាក់ចុះនៃចរន្តទិញលក់គឺ ដោយសារតែវិបត្តិកូវីដ ដែលធ្វើឱ្យការបណ្តាក់ទុនពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានការធ្លាក់ចុះ។ ហើយមូលហេតុដែលតម្លៃ ជាពិសេសផ្ទះក្នុងបូរី នៅមានស្ថេរភាពគឺ ដោយសារម្ចាស់គម្រោងធំៗ មានស្ថានភាពហិរញ្ញវត្ថុរឹងមាំ។

លោកបន្តថា ចំនួនអ្នកឆ្លងជំងឺកូវីដនៅកម្ពុជាគឺនៅមានកម្រិតទាប ដោយសារតែរដ្ឋាភិបាលគ្រប់គ្រងបានល្អ ដូច្នេះទាំងអ្នកអភិវឌ្ឍ និងអ្នកទិញ គឺនៅមានទំនុកចិត្ត។ លើសពីនេះ អ្នកទិញភាគច្រើនសម្លឹងឃើញថាការទិញអចលនទ្រព្យក្នុងអំឡុងពេលនេះ ជាឱកាសដើម្បីចំណេញនាពេលអនាគត។

ទោះជាយ៉ាងណាក្ដីលោក មានសុទិដ្ឋិនិយមថាឆ្នាំ ២០២១ ទីផ្សារនឹងប្រសើរឡើង ជាពិសេសជាមួយនឹងគោលនយោបាយបន្តលើកលែងពន្ធប្រថាប់ត្រាដល់ខែធ្នូឆ្នាំ ២០២១ របស់រដ្ឋាភិបាល។ (អានបន្ថែម)

លោកមានប្រសាសន៍ថា ៖ « ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ឆ្នាំថ្មីនេះ គឺជាដំណឹងដ៏រីករាយមួយ ដែលរដ្ឋាភិបាលស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ គាំទ្រ និងជម្រុញ ឱ្យមានការគាំទ្រចំពោះការទិញលក់បុរីផងដែរ»។

លោកបានបន្តថា៖ «បើយើងមិនបានគិតពន្ធប្រថាប់ត្រា អញ្ចឹងវាអាចធ្វើឱ្យអ្នកវិនិយោគ ផ្ទះនៅក្នុងបុរី គាត់លក់ទៅចំណេញ ហើយបើចំណេញអញ្ចឹង គាត់នឹងមានការដោះដូរច្រើន ហើយបើមានសកម្មភាពច្រើន ធ្វើឱ្យចរន្តនៃការទិញ លក់ និងសេដ្ឋកិច្ចចាបផ្ដើមងើបឡើងវិញ ផងដែរ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]