រដ្ឋបាលខេត្តព្រះសីហនុឲ្យអាជីវករសាងសង់តូបតាមមាត់ឆ្នេរដើម្បីទាក់ទាញទេសចរណ៍

រដ្ឋបាលខេត្តព្រះសីហនុសម្រេចអនុញ្ញាតឲ្យអាជីវករធ្វើការសាងសង់តូបតាមមាត់ឆ្នេរសមុទ្រប្រមាណជាង ៤០ តូបដើម្បីទាក់ទាញទេសចរណ៍បន្ថែម នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងអភិបាលខេត្ត ឯកឧត្តម គួច ចំរើន និងអាជីវករលក់ដូរមួយក្រុម។

ក្នុងជំនួបកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងលើនេះ ឯកឧត្តម គួច ចំរើន បានឲ្យដឹងតាមរយៈទំព័រហ៊្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរនៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤។

ឯកឧត្តម គួច ចំរើនថ្លែងថា៖ «គណៈកម្មាធិការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ…ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន»។

គំរូប្លង់តូបខាងលើនេះ គឺបែងចែកជា ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណៈកម្មាធិការបានចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូឯកភាពគ្នាតាមបទដ្ឋានបច្ចេកទេសគតិយុត្តិ។

ក្រៅពីការរៀបចំប្លង់តូបគំរូថ្មីនេះ ឯកឧត្តម គួច ចំរើនក៏បានបញ្ជាក់ទៀតថា រដ្ឋបាលក៏ត្រូវរៀបចំប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឱ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហើបវិធីសាស្ដ្រថ្មីដោយប្រើ MicroStation រួមនឹង iModels ដើម្បី​បង្កើនតម្លាភាព

Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអ […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]