ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ

ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ៤២% ហើយ ទោះបីជាការងារមួយចំនួននៃគម្រោងបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យរសៀលថ្ងៃនេះថា ការសាងសង់ផ្នែកសំខាន់ៗទាំង៣ របស់គម្រោង គឺសម្រេចបានតាមការគ្រោងទុក។

ឯកឧត្តម បន្តថា ៖ «គម្រោងទាំងមូលគឺសម្រេចបានតាមផែនការ បើទោះបីជាការងារបច្ចេកទេសមួយចំនួនបានរាំងស្ទះក្ដី ព្រោះក្រុមហ៊ុនបានបន្ថែមការងារសាងសង់ទាំងយប់ទាំងថ្ងៃ»។

គួរបញ្ជាក់ផងដែរថា បើយោងតាមក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងព្រលានថ្មី ធ្លាប់ប្ដេជ្ញាថានឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១។

ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ (អានបន្ថែម)

គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជិត២ខែ ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន៧,៥% លឿនជាងផែនការ ០,៦%

ត្រឹមរយៈពេលជិត២ខែប៉ុណ្ណោះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧,៥% លឿនជាងផែនការប្រមាណ ០,៦% នេះបើគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ រហូតមកដល់ពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ មេសា ២០២៤។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើមហើយ។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) - Video Advertisement -

គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ %

បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ខណៈសម្រេចការសាងសង់បាន ៥២.១២ភាគរយ ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ មេសា ២០២៤។ ឯកឧត្តមបញ្ជាក់ទៀតថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលការដ្ឋានសាងសង់កំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទា ជាពិសេសការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចង្អុលបង្ហាញនិងជំរុញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ធ្វើយ៉ាងណា សម្រេចការងារស្ដារផ្លូវមួយខែ្សនេះឱ្យបាន ៦០ភាគរយ នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានលើកឡើងពីការកែប្រែមួយចំនួន ដែលតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) […]

វៀតណាមចាប់ផ្តើមសង់​កំពង់ផែទឹកជ្រៅ​​តម្លៃ​ $៥៨០​លាន ក្រោយ​ពន្យារ​ពេល​ ៤​ឆ្នាំ

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម  Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤​ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị  ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។ កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។ អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត […]

ជប៉ុនជួយកម្ពុជា ៣០លានដុល្លារ បើកការដ្ឋានពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅស្វាយរៀង

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង តម្លៃ ៣០,៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមការ​ឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ ការដ្ឋានសាងសង់នេះ បានបើកក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ គួរបញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ  JICA និងបានចាប់ផ្តើមដំណើរការអនុវត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរ គម្រោងនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៦,៨០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងដំឡើងបំពង់ប្រវែង ១១១.៨គីឡូម៉ែត្រផងដែរ។ - Video Advertisement -

ផ្លូវជាតិលេខ១០ ភ្ជាប់កោះកុង ពោធិ៍សាត់ និងបាត់ដំបង សង់បានជាង៨៣%

គិតត្រឹមដើមខែមេសា នេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ  តភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៣,៣៦% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណៈការណ៍ និងដឹងជញ្ជូន នៅថ្ងៃទី១០ មេសា ២០២៤។ បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ កំពុងស្ថិតក្នុងដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ សម្រេចបាន ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។ គួររំលឹកទៀតថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រើរយៈពេលសាងសង់ ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ […]

ត្រឹមខែមេសា ២០២៤, គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៦២%

គិតត្រឹមខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៊ុន សុផាត អនុប្រធានគម្រោង និងជាតំណាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ មេសា ២០២៤។ គោលបំណងនៃការចុះពិនិត្យការដ្ឋានផ្ទាល់ គឺដើម្បីធានាឱ្យបានថាគម្រោងស្តារផ្លូវជាតិលេខ៣៣នេះ ត្រូវបាន អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ដែលបច្ចុប្បន្ន វឌ្ឍនភាពរបស់គម្រោងសម្រេចបាន ៦២ ភាគរយ ហើយ។ នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត […]