សួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។

លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃគម្រោងនេះ។

លោកបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅឋាន សួនឧស្សាហកម្មក៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធសន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ។

បើយោងតាមប្រភពដដែល សួនឧស្សាហកម្មនៅលើផ្លូវជាតិលេខ ៥១ នេះ បង្កើតឡើងដើម្បីឆ្លើយតបតម្រូវការ និងបំពេញបន្ថែមលើគម្រោងសួនឧស្សាហកម្មកាណាឌីយ៉ានៅលើផ្លូវវេងស្រេងដែលបានសាងសង់ជាយូរឆ្នាំមកហើយ។

លោក បូរិន បានប្រាប់ថា៖ «សួនឧស្សាហកម្មកាណាឌីយ៉ាពុំទាន់អាចបំពេញបាននូវតម្រូវការរបស់វិនិយោគិនដែលមានបំណងទិញនិងជួលដីទ្រង់ទ្រាយធំសំរាប់សាងសង់រោងចក្រថ្មីជាច្រើននោះទេ ដូចនេះOCIC គ្រុប ក៏សម្រេចសាងសង់សួនឧស្សាហកម្មថ្មីមួយទៀត ដែលមានទីតាំងល្អ មានទំហំដីធំជាង និងទំនើបជាងសួនឧស្សាហកម្មលើផ្លូវវេងស្រេង»។

លោកបន្តថា៖ «ថ្វីត្បិតតែកំពុងតែមានវិបត្តិកូវីដ១៩ ប៉ុន្តែយើងជឿជាក់ថា ដោយភាពទាក់ទាញ ភូមិសាស្ត្រល្អ តម្លៃសមរម្យរបស់គម្រោងនេះ គម្រោងនេះនៅតែជាជម្រើសដ៏ល្អសំរាប់វិនិយោគិនបរទេសដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានការប្រសើរឡើង»។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញផ្នែកអចលនទ្រព្យធ្លាប់បានវិភាគថា គម្រោងសួនឧស្សាហកម្មថ្មីនេះ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយរសប់កម្ពុជា ក្រោយវិបត្តិកូវីដ ១៩ បញ្ចប់ទៅ ពោលគឺនឹងជួយស្រូបយកការវិនិយោគពីបរទេសបានច្រើនជាងមុន ក៏ដូចជាកៀរគររោងចក្រចេញពីទីក្រុងទៅតំបន់នោះផងដែរ។ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]