Comin Khmere ដំឡើងផ្ទាំងសូឡាអណ្តែតទឹកនិងសូឡាដំបូលចំនួន៣ម៉ឺនផ្ទាំងនៅខេត្តកំពត

រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា បានដំឡើងផ្ទាំងសូឡាអណ្តែតទឹកលើកដំបូងបង្អស់នៅកម្ពុជា និងផ្ទាំងសូឡាដំបូលរាងកោងនៅខេត្តកំពតដោយជោគជ័យ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡេចត្រូនិច កាលពីថ្ងៃទី ២៩ ខែ សីហា លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់ការដំឡើងផ្ទាំងកញ្ចក់សូឡាអណ្តែតទឹក និងសូឡាដំបូលរាងកោងចំនួន ៣ម៉ឺនផ្ទាំង កាលពីខែ មេសា កន្លងទៅនេះ។

ដំឡើងនៅឯរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ីនស៊ី ក្នុងខេត្តកំពត ក្រុមហ៊ុន Comin Khmere គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកនៅកម្ពុជា ជាមួយនឹងការដំឡើងផ្ទាំងកញ្ចក់សូឡាដំបូលរាងកោងផងដែរ។

ផ្ទាំងកញ្ចក់ដែលទើបនឹងដំឡើងថ្មីនេះ ដែលការដំឡើងបានចាប់ផ្តើមកាលពីខែ កញ្ញា ឆ្នាំ ២០១៨ គឺមានសមត្ថភាពអាចផលិតថាមពលដល់ទៅ ១៣ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលនេះ គឺស្មើនឹង ៧ ភាគរយនៃថាមពលដែលត្រូវការសរុប។

បើទោះបីជាជួបការលំបាក់ក្នុងការដំឡើងក្តី ដោយសារនេះ គឺជាការអនុវត្តការដំឡើងប្រពន្ធ័សូឡាអណ្តែតទឹកដំបូងរបស់ខ្លួន ក្រុមហ៊ុន Comin Khmere បានយកវិធីសាស្ត្រអនុវត្កប្រកបដោយសុវត្ថិភាពដើម្បីបញ្ជៀសគ្រោះថ្នាក់ក្នុងការដ្ឋានមិនឲ្យកើតឡើង។

ស្របពេលដែលថាមពលសូឡានឹងរូបចំណែកប្រមាណជា ១៥ ភាគរយនៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ ២០២០ ប្រភពថាមពលកកើតឡើងវិញនេះ គឺនឹងផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់។

តាមការឲ្យដឹងរបស់លោក ហាក់ ផានិត អតិថិជនអាចកាត់បន្ថយការបញ្ចេញឧស្ម័ន និងកាត់បន្ថយការចំណាយនៅពេលប្រើប្រាស់ផ្ទាំងកញ្ចក់សូឡា។

ក្រុមហ៊ុន Comin Khmere គឺជាអ្នកផ្តល់សេវាដំណោះស្រាយផ្នែកវិស្វកម្មដែលរួមមាន ការរចនា វិស្វកម្ម ការដំឡើងលទ្ធកម្ម និងការធ្វើតេស្ត និងការផ្តល់សេវាកម្មដូចជា សេវាកម្មថែទាំមេកានិក អេឡិចត្រូនិច និងដំណោះស្រាយបំលាស់ទីមនុស្ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]