ជីបម៉ុងលែនរួមចំណែកកសាងផ្លូវ៣០ម៉ែត្រថ្មីកាត់តាមមុខខ្លោងទ្វារគម្រោងហ្គ្រេនភ្នំពេញស៊ីធី

ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែ ភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្រេ្គន ភ្នំពេញ ស៊ីធី ភ្ជាប់នឹងផ្លូវលេខ១០០៣ (ផ្លូវបត់ទៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ)។

ពិធីបើកការដ្ឋានសាងសង់មហាវិថីថ្មី ដែលមានប្រវែង៥,៨៦គីឡូម៉ែត្រ និងទទឹង៣០ម៉ែត្រនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី ៧ កញ្ញា ២០២០ មុខខ្លោងទ្វារគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី។ (អានបន្ថែម)

គម្រោងសាងសង់ផ្លូវមួយនេះនឹងផ្សារភ្ជាប់ ទៅរង្វង់មូលកាំកូស៊ីធី និងស្ពានព្រែកព្នៅបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយឆ្លងកាត់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។

មួយវិញទៀត វិថីនេះនឹងធ្វើឱ្យ ហ្គ្រេន ភ្នំពេញ ស៊ីធី កាន់តែខិតជិតទៅផ្សារទំនើបៗក្នុងតំបន់ មានដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ដោយចំណាយពេលធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យលើកកម្ពស់ផាសុកភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ដូច្នេះក្រុមហ៊ុន ជីប ម៉ុង លែន តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់សមិទ្ធិផលផ្សេងៗ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជូនពលរដ្ឋទាំងក្នុងតំបន់នោះ និងពលរដ្ឋមកពីគ្រប់ទិសទី»។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង លែន ក៏បានចូលរួមចំណែកជាមួយសាលារាជធានីភ្នំពេញសាងសង់ផ្លូវចាក់កៅស៊ូប្រវែង៧៥៣ម៉ែត្រ ភ្ជាប់ផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្តេចតេជោ ផ្លូវ ព្រមទាំងផ្លូវបេតុង (ផ្លូវភ្លោះពាណិជ្ជកម្ម) ភ្ជាប់ផ្លូវម៉ុងឫទ្ធីចូលក្នុងសហគមន៍ពលរដ្ឋ ក្នុងខណ្ឌសែនសុខជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]