ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិនដែលជាក្រុមហ៊ុនមួយរបស់ ជីបម៉ុង គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
កាលពីព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុនខាងលើបានចាប់ ផ្តើមសាងសង់អគារពាណិជ្ជកម្មចម្រុះក្រោមទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិកស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីជិតស្ពានអាកាស៥មករា។ អគារពាណិជ្ជកម្មចម្រុះនេះគ្រោងនឹងបញ្ចប់ការសាងសង់និង បើកឲ្យដំណើរការក្នុងឆ្នាំ២០២២ខាងមុខនេះ។
អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះរួមមាន៖ អគារការិយាល័យទំនើបរោងភាពយន្តខ្នាតធំស្កាយបារផ្សារទំនើបកម្ពស់៥ជាន់ និងជាពិសេសវត្តមាននៃ សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញដែលជាម៉ាកសណ្ឋាគារ ឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប បានមានប្រសាសន៍ថា៖ «តាមរយៈកិត្តិនាមរបស់ក្រុមហ៊ុនជីប ម៉ុង នៅកម្ពុជា និងកិត្តិនាមរបស់សណ្ឋាគារម៉ារៀតអន្តរជាតិដែលជាក្រុមហ៊ុនសណ្ឋាគារធំជាងគេមួយនៅលើពិភពលោក នឹងនាំមុខមាត់ថ្មី និងកិត្តិនាមថ្មីជូនប្រទេសកម្ពុជា»។
«ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ខាងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា»លោកឧកញ៉ា លាង ឃុន បានបន្ថែមយ៉ាងដូច្នេះ។
សូមបញ្ជាក់ជូនថាក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈានមុនគេមួយនៅកម្ពុជាដែលបានវិនិយោគលើអាជីវកម្មជាច្រើនប្រភេទរួមមាន៖ សម្ភារៈសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប និងធនាគារដែលនឹងគ្រោងសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕



