កន្រ្តកវិលធំជាងគេនៅកម្ពុជានឹងបើកដំណើរការក្នុងខែមីនាខាងមុននេះ

កន្រ្តកវិលធំជាងគេនៅក្នុងប្រទេសកម្ពុជាតម្លៃជាង៧លានដុល្លារ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ ដែលនេះជាសម្មិទ្ធិផលដ៏ធំថ្មីមួយក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

កន្ត្រកវិលខ្នាតយក្សនេះ មានទីតាំងស្ថិតក្នុងទីតាំង Box Ville ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ឬស្ថិតនៅខាងកើតភូមិវប្បធម៌ ហើយគឺជាការវិនិយោគដោយក្រុមហ៊ុន Angkor Eye Company Limited ក្នុងទំហំទឹកប្រាក់ប្រមាណជា ៧.២លានដុល្លារអាមេរិក។ (អានបន្ថែម)

កន្ត្រកវិលនេះ មានកម្ពស់ ៨៥ ម៉ែត្រពីដី ដែលមានកន្ត្រកវិលចំនួន ៤៨ កន្ត្រក និងសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ១៩២នាក់។ លើសពីនេះ កន្រ្តកវិលនៅក្នុងខេត្តសៀមរាបនេះគឺខ្ពស់បំផុតលំដាប់ទី៣ នៅក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ផងដែរថា គម្រោងកន្រ្តកវិលមួយនេះ បានចាប់បើកការសាងសង់ តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ មកម្ល៉េះ ដែលអនុញ្ញាតសាងសង់ដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លើសពីនេះទៅទៀត កន្រ្តកវិលមួយនេះ មានទម្ងន់ប្រមាណជាង ៧០០តោន ដែលរៀបចំដំឡើង និងសាងសង់ដោយក្រុមវិស្វករជប៉ុន ក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

រោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត មានសមត្ថភាពផលិតរហូត ២លានតោនក្នុងមួយឆ្នាំ

រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប […]

កម្ពុជា-វៀតណាម រំពឹងពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦

កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហាណូយពង្រឹងការធ្វើសមាហ […]

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]