CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៣ កន្លែង តម្លៃជាង ១៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ១៩ ខែសីហា បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិនិយោគទឹកប្រាក់សរុប ១៦,៦ លានដុល្លារ ក្នុងការបង្កើតរោងចក្រសម្ភារសំណង់ចំនួន ៣ កន្លែង ក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

បើយោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនទាំង ៣ រួមមាន ៖ ក្រុមហ៊ុន Gorgeous Steel Structure (Cambodia) ក្រុមហ៊ុន Chiang Cu Wire&Cable និងក្រុមហ៊ុន Wing Art Lighting and Giftware ដែលក្រុមហ៊ុនទាំង៣ នេះ នឹងចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៧០០ កន្លែង។

ចំពោះក្រុមហ៊ុន Gorgeous Steel Structure (Cambodia) គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃដែក ដែលនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ដោយឡែក ក្រុមហ៊ុន Chiang Cu Wire&Cable គ្រោងនឹងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប តម្លៃប្រមាណ ៣,២លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Wing Art Lighting and Giftware នឹងបោះទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ ដែលគម្រោងនេះគឺមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង។

គួរបញ្ជាក់ផងដែរថា ក្នុងខែតែមួយនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគលើសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារក្នុងរាជធានីភ្នំពេញនិងខេត្តកំពតផងដែរ ដែលនឹងបង្កើតការងារបានជាង ១០០០ នាក់។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញនិងប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានកាន់តែច្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាកំពុងពន្លឿនបង្កើតទារកដ្ឋានសហគមន៍ឱ្យមានស្តង់ដារអន្តរជាតិសម្រាប់កម្មករ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីរៀបចំនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ។ ក្រសួងបានបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។ ជាមួយនឹងកិច្ចសហការនេះ អង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ ដោយបានផ្តល់ធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។ គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍នេះ គឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ សម្តេច បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ […]

កម្ពុជាពន្លឿនចរចាកិច្ចព្រមព្រៀង(DTA) ជាមួយប្រទេស៧ ដើម្បីទាក់ទាញវិនិយោគពីបរទេស

ប្រទេសកម្ពុជា​ កំពុងចរចាកិច្ចព្រមព្រៀងស្ដីពីការបញ្ចៀសការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ៧ទៀត ខណៈបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយ ១១ប្រទេស រួចមកហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ បានឱ្យដឹងថា ប្រទេសទាំង ០៧នោះរួមមាន៖ ​ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា អេមីរ៉ាត់អារ៉ាប់រួម ជប៉ុន ម៉ារ៉ុក និងបារាំង។ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានបង្កើតឡើង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិទៀតផង។ ជាមួយគ្នានេះដែរ DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈអត្ថប្រយោជន៍ជាច្រើន ដែលរួមមានជាអាទិ៍៖ ការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន ការទប់ស្កាត់ឬលុបបំបាត់ការរើសអើងពន្ធ រវាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ និងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធជាដើម។ គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា បានសម្រេចកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសចំនួន ១១រួចមកហើយ ដែលរួមមាន សិង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម […]

៥ ចំណុចដែលលោកអ្នកគួរ​ទិញផ្ទះនៅបុរី ប៉េង ហួត ដឹស្ដា មេរាហ្កាដិន

បុរី ប៉េង ហួត គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងការអភិវឌ្ឍន៍ផ្ទះសម្រាប់រស់នៅ ក៏ដូចជាសម្រាប់ធ្វើអាជីវកម្ម​នៅគម្រោងជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតរបស់ក្រុមហ៊ុន​ដែលកំពុងសាងសង់យ៉ាងមមាញឹក និងមានសក្ដានុពលគួរឱ្យកត់សម្គាល់នោះគឺ គម្រោង ដឹស្ដា មេរាហ្កាដិន។ គម្រោង ដឹស្ដា មេរាហ្កាដិន មានចំណុចពិសេសៗជាច្រើន ដែលលោកអ្នកគួរតែពិចារណាក្នុងការជ្រើសរើសយកធ្វើជាលំនៅឋាន ឬធ្វើអាជីកម្មដូចខាងក្រោម៖ ១- ស្ថិតនៅលើផ្លូវសក្ដានុពលដែលតភ្ជាប់ទៅតំបន់សំខាន់នានា គម្រោងនេះស្ថិតនៅលើបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលជាទីក្រុងរណបថ្មីមួយនៅកៀកនឹងចំណុចកណ្ដាលរាជធានីភ្នំពេញ និងជាផ្លូវតភ្ជាប់ទៅកាន់តំបន់សំខាន់ៗ ដូចជា៖ ផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះថ្មី តំបន់ចំការដូង តំបន់ទួលពង្រ ក្រុងតាខ្មៅ និងតំបន់កួរស្រូវជាដើម។ ទីតាំងនេះជាទីតាំងយុទ្ធសាស្រ្តមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅថ្ងៃអនាគត។ ២- មានម៉ូដផ្ទះច្រើនជម្រើសសមស្របគ្រប់តម្រូវការ ក្នុងចំណោមគម្រោងទាំងអស់របស់បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន មានជម្រើសម៉ូដផ្ទះច្រើនជាងគេ រាប់ចាប់ពីហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ ទាំងក្លាសិក និងម៉ូដឺន និងវីឡាទោលគ្រប់ទំហំ ហើយទីតាំងសុទ្ធតែល្អ មានផ្លូវខ្វាត់ខ្វែង សួនច្បារ និងជិតច្រកចេញជាដើម។ រីឯតម្លៃ គម្រោងនេះមានតម្លៃល្អ និងការផ្ដល់ជូនយ៉ាងពិសេស។ ៣- មានហេដ្ឋារចនាសម្ព័ន្ធ […]

ជិត២ខែ ស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន៧,៥% លឿនជាងផែនការ ០,៦%

ត្រឹមរយៈពេលជិត២ខែប៉ុណ្ណោះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧,៥% លឿនជាងផែនការប្រមាណ ០,៦% នេះបើគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ រហូតមកដល់ពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ មេសា ២០២៤។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើមហើយ។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម) - Video Advertisement -

រយៈពេល៣០ឆ្នាំ អូស្ត្រាលីបានជួយកម្ពុជាជាង $១ពាន់លាន អភិវឌ្ឍវិស័យសំខាន់ៗ៩

ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួ​ង​​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនិយាយអំពី “កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើ​ក​ទី៤ ជាមួយអូស្រ្តាលី។ បើតាមប្រភពខាងលើ ជំនួយផ្លូវការទាំងនេះ បានគាំទ្រលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ២០៤០ ក៏ដូចជាការបង្កើតការិយាល័យពាណិជ្ជកម្ម និងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅកម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ ដើម្បីជួយជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន។ (អានបន្ថែម) ជាមួយគ្នានេះដែរ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥លានដុល្លារអូស្ត្រាលី ក្រោមក្របខណ្ឌភាពជាដៃគូ សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។ ដោយឡែក ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការវិញ ភាគីអូស្ត្រាលី បានបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨​ ខណៈដែលចាប់ពីឆ្នាំ២០២៣ ដល់២០២៤ ប្រទេសអូស្ត្រាលី បានគ្រគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៥៦,៥លានដុល្លារអាមេរិក […]

ក្រុមហ៊ុនខូប៊ឺ ភែកឃីជីង បោះទុនជាង $៣លាន បង្កើតរោងចក្រផលិតកេសកាតុងនៅព្រះសីហនុ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) បានសម្រេចឯកភាពជូនក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​​ វិនិយោគជាង ៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុងនៅខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្រុមហ៊ុនខាងលើនេះ ប្រើដើមទុនចុះបញ្ជី ១.៥០០.០០០ដុល្លារ និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទ។ បើតាមកិច្ចប្រជុំខាងលើ អនុគណៈកម្មាធិការ បានឯកភាពលើសំណើស្នើសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើ នឹងវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ (អានបន្ថែម) - Video Advertisement -