កម្ពុជាស្នើឱ្យ ADB ផ្ដោតការអភិវឌ្ឍន៍លើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីលើកកម្ពស់វិស័យព័ស្ដុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យព័ស្ដុភារកម្មរវាងកម្ពុជា និងប្រទេសជិតខាង។

សំណើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអភិវឌ្ឍន៍នៅលើតំបន់ឆ្លងកាត់ព្រំដែននេះ នឹងជួយពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហាអនុតំបន់ទន្លេមេគង្គ  (GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប លោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានសម្តែងចំណាប់ចំពោះសំណើដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង ដោយសន្យាពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះផងដែរ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗ ទាំងឡាយរួមមាន ដូចជាការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកប ដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិព័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]