ក្រសួងឧស្សាហកម្មនឹងសាងសង់មជ្ឈមណ្ឌលពិសោធន៍ឧស្សាហកម្មដ៏ធំមួយនៅផ្លូវជាតិលេខ ២

អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា

កាលពីថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៨ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានប្រារព្ធពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដីរុះរើសំណង់អគារចាស់នៃអតីតរោងចក្រស័ង្កសីបូពា៌ដើម្បីយកទីតាំងសម្រាប់សាងសង់អគារមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង។

ក្រោមអធិបតិភាពរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មនេះនឹងចាប់ផ្តើមនៅខែក្រោយបន្ទាប់ពីការឈូសឆាយអគារចាស់រួចរាល់។

អគារថ្មីនេះនឹងមានកម្ពស់ ៧ ជាន់ដែលមានទីតាំងស្ថិតនៅតំបន់ចក្រអង្រែលើ តាមបណ្តោយផ្លូវជាតិលេខ ២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩ ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ចម ប្រសិទ្ធ បានមានប្រសាសន៏ថា ការបង្កើតមជ្ឈមណ្ឌលពិសោធន៍មួយនេះគឺនឹងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំជំនួយបច្ចេកទេស ឬជំនួយជាឧបករណ៍ សម្ភារពិសោធន៍ ពីប្រទេសជាដៃគូ ដូចជាប្រទេសចិន ជប៉ុន កូរ៉េ និងសហភាពអឺរ៉ុបជាដើម ព្រោះបច្ចុប្យន្ននេះយើងពុំទាន់មានកន្លែងសំរាប់ដាក់ឧបករណ៍ទាំងនោះទេ។

មជ្ឈមណ្ឌលពិសោធន៍មួយនេះនឹងជួយលើកកម្ពស់និងជួយអភិវឌ្ឍគុណភាពសមត្ថភាពរបស់ហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម ឲ្យមានភាពរីកចម្រើនជាងមុន ជាពិសេសនោះគឺបង្កើនទំនុកចិត្តដល់អតិថិជនទាំងអស់នៅកម្ពុជា។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ចំនួនផលិតផលស្តង់ដារដែលបានអនុម័តដាក់ឲ្យអនុវត្តបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ បើគិតចំពោះក្នុងតែឆ្នាំ ២០១៧ គឺមានរហូតដល់ ៨៦៨ ដែលកើនឡើងស ២៣ដង បើប្រៀបធៀបនឹងទិន្ន័យក្នុងឆ្នាំ ២០១៣។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]