ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ដើម្បីទាក់ទាញអ្នកដំណើរឲ្យទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលដឹកនាំដោយអ្នកឧកញ្ញ៉ា ពុង ឃាវ សែ បាននិងកំពុងរៀបចំបង្កើតសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ។
កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨អ្នកឧកញ្ញ៉ា ពុង ឃាវសែ បានប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងកម្មវិធីពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជាថាគម្រោងសាងសង់សួនសត្វដាយណូស័រសិប្បនិម្មិតខាងលើគឺនឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង២០០ ហិកតាដែលនឹងរុំព័ទ្ធដោយទីក្រុងម្ហូបអាហារឫFood Palace។
តាមការបញ្ជាក់របស់ អ្នកឧកញ្ញ៉ា សួនសត្វខាងលើគឺនឹងមានការរៀបចំជារូបសំណាក់សត្វដាយណូស័រតាមរបៀបផ្លាស្ទីកខ្លះនិងតាមរបៀបស៊ីម៉ង់ខ្លះដែលរូបសំណាក់ទាំងនេះនឹងគ្របដណ្តប់ផ្ទៃដីប្រមាណជា ៣ ហិកតា។
អ្នកឧកញ្ញ៉ា ពុង ឃាវសែ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងបង្កើតសួនសត្វនៅទីនោះគឺដើម្បី]ឲ្យជ្រោយចង្វាទៅជាតំបន់កក់ក្តៅឲ្យមនុស្សទៅទីនោះហើយគេទៅទិញផ្ទះឬក៏វិនិយោគខាងផ្នែកសំណង់នៅតំបន់នឹង»។
បន្ថែមជាងនេះទៅទៀត ដើម្បីទាក់ទាញអ្នកដំណើរឲ្យទៅកំសាន្តនៅតំបន់ជ្រោយចង្វា សួនសត្វកំសាន្តខាងលើនេះគឺនឹងមិនមានការយកកំរៃច្រើននោះទេ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ្ញ៉ា។