រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបើកគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងស្រុកឡើងវិញ

រូបគំរូដោយ Global New Light Of Myanmar

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនបើកដំណើរការគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងស្រុកឡើងវិញនេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិល។

កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរី វុត្ថា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះសម្រាប់ការហោះហើរក្នុងស្រុកនៅក្រុងប៉ោយប៉ែតគឺត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតជាគោលការណ៍ហើយបន្ទាប់ពីបានផ្អាកអស់រយៈពេលជាយូរឆ្នាំ។

លោក ស៊ីន ចាន់សេរី វុត្ថាបានបញ្ជាក់យ៉ាងដូច្នេះថា៖«គម្រោងអាកាសយានដ្ឋាននេះត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះតែត្រូវបានផ្អាកវិញដោយសារវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧-២០០៨ ហើយទើបតែមានសកម្មភាពឡើងវិញដោយសារភាពរុងរឿងនៃសេដ្ឋកិច្ចកម្ពុជា»។

លោក ស៊ីន ចាន់សេរី វុត្ថាបានបញ្ជាក់បន្ថែមថាម្ចាស់អភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានក្រុងប៉ោយប៉ែតមានឈ្មោះថា «PoiPet Airport Investment» ហើយគម្រោងនេះគឺអាចនឹងចំណាយទុនវិនិយោគពីចន្លោះ៤០ទៅ៥០លានដុល្លារអាមេរិកដែលអាចនឹងសាងសង់ឡើងនៅទីតាំងព្រលានយន្តហោះចាស់។

យ៉ាងណាមិញ លោកមិនទាន់អាចបញ្ជាក់អំពីព័ត៌មានលម្អិតបន្ថែមទៀតនៅឡើយទេទាក់ទងទៅនឹងសមត្ថភាពរបស់ព្រលានយន្តហោះក្នុងការទទួលអ្នកដំណើរ ព្រមទាំងកាលបរិចេ្ជទជាក់លាក់នៃការសាងសង់ដោយលោកបានមានប្រសាសន៍ថា«ពេលនេះគឺលឿនពេកហើយក្នុងការប៉ាន់ស្មាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]