ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
បភាពដោយ Pixabay
ធនាគារអភិវឌ្ឍន៍អាស៊ីឬហៅកាត់ថា ADB បានសម្រេចជ្រើសរើសក្រុមហ៊ុនវិស្វកម្មអន្តរជាតិ Ramboll សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសផ្ទាល់ដោយក្រុមហ៊ុនខាងលើ។
កាលពីដើមសប្តារហ៍កន្លងទៅនេះ ក្រុមហ៊ុន Ramboll បានឲ្យដឹងថា ADB បានជ្រើសរើសក្រុមហ៊ុនខ្លួនសម្រាប់គម្រោងអនាម័យ និងប្រតិកម្មទឹកកង្វក់ដ៏ធំនៅក្នុងខេត្តចំនួន៤នៅកម្ពុជា។
លោក Nils Gärdek នៃនាយកដ្ឋានអន្តរជាតិផ្នែកទឹកស្អាតនិងភាពធន់នឹងអាកាសធាតុរបស់ ADB បានមានប្រសាសន៍ថា៖ «គម្រោងនេះគឺនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងអនាម័យនៅទីក្រុងសៀមរាបដែលជាទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូនៃប្រាសាទអង្គរវត្តក៏ដូចជានៅក្នុងខេត្តបីគឺខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តក្រុងព្រះសីហនុ»។
«សកម្មភាពរួមមាន៖ ការបង្កើតរោងចក្រប្រតិកម្មទឹកកង្វក់ និងលូទឹកស្អុយក្នុងខេត្តបាត់ដំបង ប្រព័ន្ធគ្រប់គ្រងអាងទឹកនៅខេត្តកំពង់ចាម ការពង្រីកបន្ថែមប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ព្រមទាំងការបង្កើតលូទឹកស្អុយថ្មីនៅខេត្តសៀមរាប»លោក Nils Gärdek បានបន្ថែម។
សំណង់នៃគម្រោងថ្មីៗទាំងនេះគឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងកិច្ចការអភិវឌ្ឍន៍នេះ ក្រុមហ៊ុន Ramboll គឺនឹងដើរតួរជាអ្នកផ្តល់ការគាំទ្រនិងប្រឹក្សាផ្នែកគ្រប់គ្រងដល់អ្នកជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការគ្រប់គ្រងនិងអនុវត្តគម្រោងទាំងនេះ។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី បច្ចុប្បន្នប្រជាជននៅតាមទីក្រុងប្រមាណជា ៤២,២ ភាគរយលើកលែងទីក្រុងភ្នំពេញ អាចប្រើប្រាស់ទឹកស្អាតដែលក្នុងនោះមាន ៨០,២ ភាគរយទទួលបានទឹកស្អាតដែលបានកែលម្អ និង ១០,៧ ភាគរយប៉ុណ្ណោះដែលអាចប្រើប្រាស់ប្រព័ន្ធលូបង្ហូរទឹកនិងទឹកស្អាត។