ADB ផ្ដល់កម្ចីជិត ១២៨លានដុល្លារ សម្រាប់ពង្រីកបណ្ដាញអគ្គិសនីនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់កម្ចី ១២៧,៨លានដុល្លារ សម្រាប់ពង្រីកបណ្ដាញអគិ្គសនីតភ្ជាប់ពីភ្នំពេញទៅខេត្តចំនួន ៣ នៃប្រទេសកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Xinhua កាលពីថ្ងៃទី ១១ កញ្ញានេះ។

គម្រោងនេះនឹងជួយផ្ដល់ជាកម្ចីសម្រាប់ពង្រឹងហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូនចំនួន ៤ ដែលមានថាមពលរហូតដល់ ១១៥-២៣០ គីឡូវ៉ាត់ ទៅកាន់ស្ថានីយចំនួន ១០ នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និងតាកែវ។

នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ថា៖ «គម្រោងពង្រីកប្រព័ន្ធក្រឡាចត្រង្គរួម (The Grid Reinforcement Project ) ក៏ដូចជាជំនួយដទៃទៀតរបស់ ADB សុទ្ធសឹងតែជាការផ្គត់ផ្គង់ថាមពលដែលគ្រប់គ្រាន់ មាននិរន្តរភាពសម្រាប់បរិស្ថាន និងមានតម្លៃសមរម្យ ដើម្បីគាំទ្រការអភិវឌ្ឍន៍»។

ប្រទេសកម្ពុជាបាន និងកំពុងពង្រីកការផលិតថាមពលរបស់ខ្លួនក្នុងតម្លៃទាបអស់រយៈពេល ១៥ ឆ្នាំមកហើយ។ លើសពីនេះ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ជារឿងមួយដែលចាំបាច់ដើម្បីការពារកុំឱ្យមានការរអាក់រអួល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]